ថៃ៖ នៅពេលនេះដែរ សម្រាប់ តារាស្រី Ice Apitsada កំពុងតែក្លាយជាទីចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា បន្ទាប់ពីបានប្រកាសដំណឹងជាអ្នកម្តាយដែលកំពុងតែពរពោះកូនដំបូង ខណៈដែលមិនទាន់បានបង្ហាញស្វាមីរបស់ខ្លួននៅឡើយនោះទេ។
ដោយឡែក ដោយសារតែរឿងមួយនេះ តារាស្រី Ice Apitsada ក៏បានទទួលរងនូវ ពាក្យចចាមអារ៉ាមជាច្រើន ដែលត្រូវបានគេសង្ស័យថាតើនាងជាស្រីកំណាន់របស់ស្វាមី ឬយ៉ាងណាទៀតផង។ តែទោះជាយ៉ាងណា ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានចេញមកបង្ហើបថា ខ្លួនមិនមែនជា អ្នកដែលចូលចិត្ត បង្ហោះរឿងស្នេហាច្រើននោះទេ ដោយចង់នៅស្ងៀមស្ងាត់ និងមានក្ដីសុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រី Ice Apitsada ថែមទាំងបានបញ្ជាក់ទៀតថា ស្វាមីរបស់នាង មិនដែលធ្លាប់បានរៀបការ មិនដែលមានកូន មានប្រពន្ធ និងមិនដែលសូម្បីតែសុំអ្នកណារៀបការ នោះទេ។ តែទោះជាយ៉ាងណា នៅពេលដែលមាន ព័ត៌មានចចាមអារ៉ាម ថារូបនាង គឺជាស្រីកំណាន់នោះ តារាស្រីរូបនេះ ក៏មិនបានចេញមុខមកឆ្លើយតបបកស្រាយអ្វីទេ និងរក្សានូវភាពស្ងៀមស្ងាត់ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]