ភ្នំពេញ៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន មានសេចក្ដីសោមនស្សរីករាយក្នុងការបង្ហាញ​អ្នកឯកទេសផែនការហិរញ្ញវត្ថុដំបូងគេបង្អស់របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាដែល​សម្រេច​បាន​នូវ​បទដ្ឋាន​ផលិតភាព​លំដាប់​អន្តរជាតិ Court of the Table (“COT”)។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ សូមអបអរសាទរដល់កញ្ញា ថន សុផានីទីល ចំពោះសមិទ្ធផលដ៏អស្ចារ្យមួយនេះដោយកញ្ញាបានក្លាយជាសមាជិកលំដាប់កំពូលមួយរូបរបស់សមាគមន៍អន្តរជាតិ The Million Dollar Round Table (“MDRT”)។

កញ្ញា ថន សុផានីទីល បានខិតខំប្រឹងប្រែងធ្វើការជាមួយក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដើម្បីផ្ដល់ជូនក្រុមគ្រួសារកម្ពុជានូវភាពស្ងប់ចិត្ដផ្នែកហិរញ្ញវត្ថុ តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ​ និងមនុស្សជាទីស្រលាញ់។ ​ជាមួយគ្នានេះ វាក៏មានន័យថា ប្រជាជនកម្ពុជាកាន់តែច្រើនជាងមុន មានការចាប់អារម្មណ៍​ ក៏ដូចជាផ្ដល់តម្លៃខ្ពស់ទៅលើសារៈសំខាន់នៃសេវាកម្មធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា ថន សុផានីទីល បាននិយាយថា៖

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តបន្ដខិតខំធ្វើការដើម្បីផ្ដល់ការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជាឲ្យបានកាន់តែច្រើន។

លោក ផូ នេត្រ នាយកប្រតិបត្តិនាយកដ្ឋានផ្នែកទីភ្នាក់ងារអាជីវកម្មក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានលើកឡើងថា៖

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈ «អតិថិជនជាចម្បង»។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ 

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]