ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាក់ស្តែងតានរយៈខ្លឹមសារបានចេញផ្សាយ ក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ចាប់តាំង នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា រហូតដល់ បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោម នៅបន្តទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប។  

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះ ៖

១.តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

– នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ ។

– នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងក្នុងកម្រិតតិចតួច ។

២.តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ ។

– នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ។

៣.តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C– នៅចន្លោះថ្ងៃទី២៣

-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។

– នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]