ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងដ៏ល្បីឈ្មោះ លោក នី រតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីប៉ុន្មានឆ្នាំកន្លងទៅ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ។
យ៉ាងណាមិញ បើងាកមកមើលជីវិតរស់នៅក្នុងគ្រួសារ លោក នី រតនា វិញ បន្ទាប់ពីមានកូនស្រី រូបលោក និងភរិយា តែងតែថតរូបបង្ហោះជុំគ្រួសារ បង្ហាញពីសុភមង្គល និងស្នាមញញឹមនៅបណ្ដាញសង្គមជានិច្ច។ ទន្ទឹមនឹងមានសុភមង្គលមកដល់ពេលនេះ កូនស្រីតារារូបនេះ ក៏ជាចំណែកមួយដ៏ធំសម្រាប់ជីវិតប្ដីប្រពន្ធ តារាចម្រៀងរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មកទល់ពេលនេះ នី រតនា បានចាប់ដៃគ្នាកសាងគ្រួសារបានរយៈពេល៧ឆ្នាំទៅហើយ ត្រឹម មួយពព្រិចភ្នែកសោះ តែគូស្វាមីភរិយាមួយគូនេះ នៅតែក្មេងស្អាត សង្ហា គ្រួសារក៏កាន់តែល្អូកល្អើន មើលទៅមានសុភមង្គល ណាស់ គ្រប់ពេលដែលបង្ហាញសកម្មភាពម្ដងៗ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែន ចង់បានគ្រួសារដូចគូលោកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]