ភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata មានក្តីសោមនស្សរីករាយក្នុងការបើកដំណើរការប្រូម៉ូសិនថ្មីជាមួយ Pizza Hut ដែលជាភោជនីយដ្ឋានអាមេរិកដែលមានសាខានៅជាច្រើនប្រទេស ដោយសមាជិក SmartVIP អាចរីករាយជាមួយភីហ្សាដ៏ឈ្ងុយឆ្ងាញ់ក្នុងតម្លៃពិសេសត្រឹមតែ ២ ម៉ឺនរៀល (5 ដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះអតិថិជន SmartVIP អាចទិញភីស្សារសជាតិអ៊ិចស្ត្រាសាច់ក្រកឈីសសំបកក្រាស់ ឬសំបកស្រួយ រសជាតិញូអរលីនឌីឡាក់ស៍ ទំហំ M នៅ Pizza Hut ក្នុងតម្លៃដ៏ពិសេសនេះ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង 1 រសៀលដល់ម៉ោង 5 ល្ងាច នៅទីតាំង Pizza Hut ទាំងប្រាំសាខាក្នុងរាជធានីភ្នំពេញ ដែលមានដូចជា Pizza Hut បឹងកេងកង ទួលទំពូង កម្ពុជាក្រោម កាល់មែត្រ និងគិរីរម្យ។
ការផ្តល់ជូននេះ គឺជាកិច្ចសហការមួយក្នុងចំណោមកិច្ចព្រមព្រៀង និងការផ្តល់ជូនពិសេសសម្រាប់អតិថិជន SmartVIP ដែលមានដៃគូជាង 70 ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្ម និងផលិតផលជាងដប់ប្រភេទ រួមមានបណ្តាញភោជនីយដ្ឋានល្បីល្បាញ សេវាថែទាំសុខភាព និងសម្លៀកបំពាក់។
ដើម្បីក្លាយជាសមាជិក SmartVIP អតិថិជន Smart Axiata គ្រាន់តែបញ្ចូលទឹកប្រាក់យ៉ាងតិច ប្រាំដុល្លារ ជារៀងរាល់ខែ។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស អ្នកប្រើប្រាស់អាចអញ្ជើញទៅហាងដៃគូណាមួយ ហើយគ្រាន់តែបង្ហាញកម្មវិធីរបស់អ្នកទៅកាន់បេឡានៅក្នុងហាង។ រឹតតែពិសេសអតិថិជន SmartVIP អាចសន្សំពិន្ទុ ដោយអតិថិជនអាចជាវគម្រោង និងសេវាកម្មនានារបស់ Smart Axiata។
អ្នកប្រើប្រាស់អាចពិនិត្យមើលពិន្ទុរបស់ពួកគេ និងការផ្តល់ជូនផ្សេងៗគ្រប់ពេលវេលា នៅលើកម្មវិធីទូរស័ព្ទរបស់ Smart Axiata គឺកម្មវិធី SmartNas ពិន្ទុរង្វាន់អាចប្តូរជាទិន្នន័យអ៊ីនធើណែត ដបទឹក អាវ ឆ័ត្រ និងទំនិញពិសេសៗជាច្រើនប្រភេទ។
ប្រូម៉ូសិននេះមានសម្រាប់តែការទិញក្នុងហាងនៅសាខា Pizza Hut ទាំងអស់ក្នុងរាជធានីភ្នំពេញ។ សេវាកម្មដឹកជញ្ជូន មិនមានផ្តល់ជូននៅក្នុងប្រូម៉ូសិននេះទេ។ អតិថិជន SmartVIP ម្នាក់អាចជាវ Pizza ចំនួនពីរ ហើយសាខានីមួយៗមានភីហ្សាចំនួន 50 ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលប្រូម៉ូសិននេះ។
ព័ត៌មានលម្អិតអំពីប្រូម៉ូសិននេះ អាចរកបាននៅទីនេះ https://www.smart.com.kh/get-smart/promotions/pizza-hut/\
សម្រាប់ព័ត៌មានបន្ថែមអំពី SmartVIP សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/get-smart/smartvip/ ឬចុច *212# ដើម្បីចាប់ផ្តើមទទួលសារ SMS អំពីប្រូម៉ូសិន SmartVIP។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]