ថៃ៖ គឺជារឿងដែលកំពុងតែពេញនិយម នៅក្នុងសិល្បៈថៃ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាស្រី Boom Panadda កំពុងមានផ្ទៃពោះនិងជិតសម្រាល ខណៈដែលតារាស្រីរូបនេះ ក៏មិនបានចេញមកបដិសេធទៀតផង ខណៈដែលកាលពីមុន​ពេល​មាន​ព័ត៌មាននេះ ​រូបនាងត្រូវបានគេរាយការណ៍ ថាបានរៀប​ការ​ស្ងាត់​ៗ​ ជាមួយ​គូស្នេហ៍។

ដោយឡែក កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅនេះ តាមរយៈសារព័ត៌មានក្នុងស្រុក ក៏បានចេញមកបង្ហាញ ដំណឹង​ល្អមួយ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា តារាស្រី Boom Panadda កំពុង​ពពោះ​កូន​ទី​២ ហើយថ្ងៃស្អែកនេះ រូបនាងនឹងបានសម្រាលកូន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលពីសកម្មភាពនៅលើបណ្ដាញសង្គមរបស់ Boom Panadda វិញ រូបនាង ក៏បាន​ចេញ​មុខ​បង្ហោះ​សារ​តាម​ Instagram ដើម្បីអរគុណ​ ចំពោះ​ការ​លើក​ទឹក​ចិត្ត និង​យោគយល់​គ្នា​ ជាមួយនឹងខ្លឹមសាររៀបរាប់ថា  នៅថ្ងៃទី២២ នេះ នាងបានត្រៀមខ្លួនសម្រាលកូន ដែលជាកូនប្រុស ផងដែរ៕

ប្រភព៖ Kapook, Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Boom Panadda
Boom Panadda
Boom Panadda
Boom Panadda
Boom Panadda
Boom Panadda
Boom Panadda
Boom Panadda
Boom Panadda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]