ទឹកដោះគោស្រស់ ក៏ជាអាហារមួយ​ប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជួយដល់សុខភាពបាន​ច្រើ​ន​យ៉ាង។ តួយ៉ាងជាតិកាល់ស្យូមនៅ​ក្នុងទឹកដោះគោស្រស់ ជួយដល់ការលូតលាស់ឆ្អឹង ហើយពពួកប្រូតេអ៊ីនផ្សេងទៀតមានតួនាទីជួយដល់មុខងារប្រព័ន្ធរំលាយអាហារផងដែរ។  

តើគួរ​ញ៉ាំទឹកដោះគោស្រស់នៅពេលវេលាល្អ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសិក្សាបានបង្ហាញថា ការញ៉ាំទឹកដោះគោស្រស់ដើម្បីសុខភាពទូរទៅគឺមិនចាំបាច់ត្រូវជ្រើសរើសពេលវេលានោះទេ ប៉ុន្ដែប្រសិនបើការញ៉ាំទឹកដោះគោស្រស់ក្នុងគោលបំណងជំនួយដល់សុខភាពក្នុងលក្ខខណ្ឌណាមួយនោះ ពិតណាស់ថាគួរតែជ្រើសរើសពេលវេលាឲ្យត្រូវតាមតម្រូវការសុខភាព។​

១.ញ៉ាំទឹកដោះគោជួយរក្សាទម្ងន់

បើចង់សម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរ ចាំបាច់បំផុតគឺត្រូវកាត់បន្ថយអាហារខ្លាញ់ អាហារម្បូរកាបូអ៊ីដ្រាត និង កាត់បន្ថយបរិមាណញ៉ាំ។ ចំណែកទឺកដោះគោស្រស់វិញ មានសារជាតិចិញ្ចឹមជាច្រើនជួយដល់សុខភាព និងមានជាតិខ្លាញ់ទាប ដែលអាចជួយរក្សាទម្ងន់របស់យើងបានថេរ ប្រសិនបើយើងជ្រើសរើសពេលវេលាញ៉ាំបានត្រឹមត្រូវ។

ពេលវេលាញ៉ាំទឹកដោះគោល្អបំផុតគឺមុនពេលពេលញ៉ាំអាហារ ពិសេសអាហារពេលល្ងាចតែម្ដង។ ញ៉ាំទឹកដោះគោស្រស់មួយកែវ ក្នុងបរិមាណ ២៣០មិល្លីលីត្រមុនពេលញ៉ាំអាហារនឹងជួយកាត់បន្ថយការឃ្លាន និងជួយឲ្យយើងញ៉ាំអាហារក្នុង​បរិមាណ​តិច។ ម្យ៉ាងវិញទៀត ការញ៉ាំទឹកដោះគោមុនពេលអាហារ ក៏អាចកាត់បន្ថយចំណង់លើពពួកអាហារខ្លាញ់ និង ប្រភេទអាហារសម្បូរកាបូអ៊ីដ្រាតផងដែរ។

មួយវិញទៀត ការ​ញ៉ាំ​ទឹកដោះគោ​ស្រស់នៅ​ពេល​យប់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​សម្រន់​នៅ​ពេល​យប់​។ យើងអាចញ៉ាំ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់នោះទេ។ បន្ថែម​ពី​នេះ​ ទឹកដោះគោ​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ធានា​នូវ​កម្រិត​ថាមពល​ឲ្យ​គ្រប់គ្រាន់។

២.ញ៉ាំទឹកដោះគោសម្រាប់សាច់ដុំ និងឆ្អឹង

នៅក្នុងទឹកដោះគោស្រស់គឺសម្បូរទៅដោយពពួករ៉ែជួយ​ដល់​សុខភាព ដូចជា រ៉ែកាល់ស្យូម ប៉ូតាស្យូម ដែក និង ម៉ាញ៉េស្យូម បូករួមទាំងពពួកប្រូតេអ៊ីនផង។ ដូច្នេះហើយទើបវាមានអត្ថប្រយោជន៍ដល់កោសិកាសាច់ដុំ និងឆ្អឹង។ ពេលវេលាញ៉ាំល្អបំផុតសម្រាប់សុខភាពឆ្អឹង និងសាច់ដុំគឺនៅក្រោយពេលលេងកីឡា និងហាត់ប្រាណ។

ឆ្លងកាត់ការពិសោធន៍រយៈពេល៣ខែ លើក្រុមអ្នកហាត់កីឡាកាយសម្ព័ន្ធចំនួន១០នាក់ ដែលញ៉ាំទឹកដោះគោចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ឃើញថាម៉ាសសាច់ដុំ និង សុខភាពឆ្អឹងរបស់ពពួកគេមានភាពរឹងមាំជាងអ្នកដែលមិនបានញ៉ាំទឹកដោះគោស្រស់។

ប៉ុន្ដែចូរចងចាំថា មិនត្រូវញ៉ាំទឹកដោះគោច្រើនពេកទេ ពោលមិនលើសពី៧៤០មិល្លីលីត្រក្នុងមួយថ្ងៃ ព្រោះអាចបណ្ដាលឲ្យយើងឡើងគីឡូវិញបាន ព្រោះមានកម្រិតកាឡូរីខ្ពស់។

៣.ញ៉ាំទឹកដោះគោសម្រាប់​ប្រព័ន្ធរំលាយអាហារ

នៅក្នុងទឹកដោះគោស្រស់ មានពពួក Probiotics ឬប្រភេទបាក់តេរីល្អជួយដល់ Microbiome ក្នុងពោះវៀន ដូច្នេះនេះក៏ជាចំណែកមួយជួយដល់សុខភាពប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អផងដែរ។ យើងអាចញ៉ាំទឹកដោះ​គោក្នុងកំលុងញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហារក្នុងបរិមាណ ១កែវ ចំណុះ២៣០មិល្លីលីត្រ ជាការល្អសម្រាប់សុខភាព។

អ្នក​មាន​បញ្ហា​នឹង​ជាតិ​ Lactose ពេល​ញ៉ាំ​ទឹក​ដោះ​គោ​អាច​បណ្ដាល​ឲ្យ​ហើមពោះ ចុកពោះ ឬរាក​ទៅ​វិញ​។ អ្នក​មាន​បញ្ហា​ជាមួយ​ជាតិ lactose មួយ​ចំនួន​អាច​គ្រប់​គ្រង​ស្ថាន​ភាព​សុខភាព​បាន ដោយ​មិន​​ចាំបាច់​ត្រូវ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​នោះទេ ដោយ​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]