បរទេស៖ ថ្មីៗនេះ តារាសម្ដែង លោក Song Joong Ki បានមានវត្តមាន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ International Emmy Awards លើកទី ៥០ ជាមួយនឹងការតុបតែងខ្លួន ក្នុងឈុតពណ៌ខ្មៅ ដែលកំពុងតែធ្វើឲ្យតារាសម្ដែងជនជាតិកូរ៉េរូបនេះ ក្លាយជាចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន។

ជាពិសេស បើទោះបីជា លោក Song Joong Ki កំពុងតែឈានដល់អាយុក្បែរ ៤០ឆ្នាំក៏ដោយ ប៉ុន្តែ តារាប្រុសរូបនេះ ត្រូវបានគេលើកឡើង និងសរសើរថា មានរូបរាងក្មេងជាងវ័យ មិនខុសពីអាយុ ២០ ឆ្នាំរបស់លោកឡើយ។ ហើយ រូបរាងដ៏ស្រស់សង្ហា ក៏ដូចជា ស្នាមញញឹមភ្លឺស្វាងរបស់តារាប្រុសរូបនេះ ថែមទាំងបានជួយឲ្យរូបលោក ទទួលបានពិន្ទុល្អឥតខ្ចោះ នៅពីមុខកាមេរ៉ា ទៀតផង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការបង្ហាញវត្តមានរបស់ តារាសម្ដែង លោក Song Joong Ki មួយនេះ គឺជាការបង្ហាញខ្លួន នៅចំ ថ្ងៃខួបកំណើតរបស់អតីតភរិយា តារាស្រី Song Hye Kyo ហើយក៏ត្រូវបាន មនុស្សច្រើនលើកឡើង ពី​រូបភាព​ដ៏​ល្អ​ឥត​ខ្ចោះ​របស់លោក ដែលធ្វើឲ្យអតីតភរិយា​មិន​អាច​ជួយ​អ្វី​បាន​ ក្រៅពីមានអារម្មណ៍​ថាខូច​ចិត្ត៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]