ជាទូទៅ ស្រីៗយើងអាចឈានចូលដល់វ័យអស់រដូវនៅចន្លោះអាយុពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ ហើយការអស់រដូវមុនវ័យ គឺនៅចន្លោះពីអាយុ៤០ ទៅ៤៥ឆ្នាំ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ចំនួនស្ត្រីដែលអស់រដូវមុនវ័យ ឬលឿនជាងធម្មាតា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់៨% ឯណោះ។
មូលហេតុចំនួនដែលបណ្ដាលឲ្យស្ត្រីអស់រដូវមុនវ័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ព្យាបាលជំងឺមហារីកដោយប្រើគីមី ឬវិទ្យុសកម្ម
- វះកាត់យកអូវែ ឬស្បូនចេញ
- មានប្រវត្តិគ្រួសារដែលអស់រដូវនៅវ័យក្មេង
- មករដូវដំបូងមុនអាយុ១១ឆ្នាំ
- ជំងឺប្រព័ន្ធភាពស៊ាំវាយប្រហារខ្លួនឯង
- ជក់បារី
- កើតជំងឺអេដស៍។
ឆាប់អស់រដូវ មានរោគសញ្ញាអ្វីខ្លះ?
យើងអាចចាប់ផ្ដើមមករដូវមិនទៀងទាត់រយៈពេលពីរបីឆ្នាំ មុនពេលអស់រដូវ។ ការមករដូវច្រើនជ្រុល ឬតិចជ្រុល ឬធ្លាក់ឈាមនៅចន្លោះពេលមករដូវ អាចជាសញ្ញាព្រមាននៃការអស់រដូវមុនវ័យ។ រោគសញ្ញាមួយចំនួន រួមមាន៖
- ស្បែកក្ដៅ
- បែកញើសពេលយប់
- ស្ងួតទ្វារមាស និងមិនមានអារម្មណ៍សុខស្រួលអំឡុងពេលរួមភេទ
- នោមញឹកញាប់
- ឆ្លងមេរោគលើផ្លូវទឹកនោមញឹកញាប់
- គេងមិនលក់
- ប្រែប្រួលអារម្មណ៍
- ស្ងួតស្បែក ភ្នែក និងមាត់
- ឈឺសន្លាក់ និងសាច់ដុំ។
យើងអាចកាត់បន្ថយហានិភ័យនៃការអស់រដូវមុនវ័យបានអត់?
មូលហេតុដែលបណ្ដាលឲ្យអស់រដូវមុនវ័យភាគច្រើន គឺមិនអាចគ្រប់គ្រងបានឡើយ។ ប៉ុន្តែ យើងអាចគ្រប់គ្រងកត្តាបែបបទរស់នៅ ដោយបញ្ឈប់ការជក់បារី។ ចំណែកមូលហេតុផ្សេងទៀត ដូចជាលក្ខខណ្ឌសុខភាព ការវះកាត់ ឬការព្យាបាលជំងឺមហារីកនេះ គឺសុទ្ធតែមិនអាចបញ្ចៀសបានឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]