ភ្នំពេញ៖ មកទល់នឹងពេលនេះដែរ ជឿជាក់ប្រិយមិត្តជាច្រើន នៅមានការចង់ដឹង និងសង្ស័យ ទៅលើរឿងករណី បទចម្រៀងរបស់ តារាចម្រៀងរ៉េបដ៏ល្បី លោក វណ្ណដា ត្រូវបានបែកធ្លាយ ក៏ដូចជាត្រូវបានគេយកទៅចែករំលែកជាបន្តបន្ទាប់ ខណៈដែលខាងផលិតកម្មហាក់មានភាពស្ងប់ស្ងាត់ មិនបានមានសកម្មភាពអ្វីឬចាត់វិធានការណាមួយនោះទេ។
ដោយឡែក កាលពីថ្ងៃទី ២២ ខែវិច្ឆិកា កន្លងទៅនេះ ខាងក្រុមហ៊ុនផលិតកម្ម បារមី ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងសហការផលិតបទចម្រៀងរបស់ តារាចម្រៀង វណ្ណដា បានចេញមកស្រាយបំភ្លឺ និងបង្ហាញពីសេចក្ដីប្រកាសរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីបែកធ្លាយបទចម្រៀងកាលពីកន្លងទៅនេះ ដោយបានលើកឡើងថា កាលដែលស្ងប់ស្ងាត់របស់ក្រុមហ៊ុន គឺពួកគេកំពុងតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ធ្វើការសុំអន្តរគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការប្រមូលព័ត៌មានដែលពិតប្រាកដ និងត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធិផលរបស់សិល្បកររបស់ពួកគេ យោងតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ខាងផលិតកម្ម បារមី ថែមទាំងបានប្រកាសទៀតថា ពួកគេបានប្រមូលភ័ស្តុតាងជាង ៥០សំណុំ និងរកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ។ ហើយសម្រាប់ដែលបានបង្ហោះ និងចែករំលែកបន្តដោយគ្មានការអនុញ្ញាត ខាងផលិតកម្ម បានទុកពេលឲ្យ១៥ថ្ងៃរាប់ចាប់ពីថ្ងៃផ្សាយដំណឹង ដើម្បីធ្វើការលុបចេញនូវការបង្ហោះទាំងអស់ មុនពេលដែលខាងក្រុមហ៊ុន ធ្វើការចាត់វិធានការតាមផ្លូវច្បាប់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]