កម្សាន្ត៖ ពិតណាស់ ច្រើនឆ្នាំមកនេះ គេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានដកឃ្លា ឬផ្អាកពីការងារសិល្បៈ។ ដោយអ្នកខ្លះរៀបការ ប្ដូរទីលំនៅ ទៅរស់នៅបរទេស ខ្លះទៀតប្រកបរបររកស៊ីបង្កើតមុខជំនួញ ទើបគ្មានពេលបំពេញការងារសិល្បៈដូចមុនជាដើម។
ទន្ទឹមនឹងផ្អាកពីការងារសិល្បៈ គេឃើញជីវិតឯកជនរបស់សិល្បករ សិល្បការិនីខ្មែរ ជាច្រើនកំពុងសយសុខនឹងជីវិតដ៏ស្ដុកស្ដុម។លើសពីនេះទៅទៀត បើងាកមើលតារាស្រី៣រូប ដែលស្ងាត់ពីវិថីសិល្បៈជិត១០ឆ្នាំ ហើយប្រើជីវិតយ៉ាងហ៊ឺហារនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង ជាអតីតតារាសម្ដែងស្រីដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំង។ ហើយក្រោយដកឃ្លាពីការងារសិល្បៈ នាងក៏មានមុខជំនួញក្នុងដៃយ៉ាងច្រើន។ ជាពិសេស បច្ចុប្បន្ន គេដឹងថានាងកំពុងរស់នៅក្នុងផ្ទះវីឡាយ៉ាងស្កឹមស្កៃតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។
២៖ កញ្ញា តេង លិក្ខណា
អតីតតារាសម្ដែង និងពិធីការិនី កញ្ញា តេង លក្ខិណា បានផ្អាកការងារសិល្បៈជិត១០ឆ្នាំមកហើយ។ ក្រោយចាកចេញពីវិថីសិល្បៈនាងហាក់ស្ងាត់លើបណកដាញសង្គមមួយរយៈធំ ប៉ុន្តែថ្មីៗនេះនាងបានបង្ហាញមុខជាថ្មី ដែលកំពុងប្រើជីវិតរស់នៅយ៉ាងហាយសូរតែម្ដង។
៣៖ កញ្ញា ណយ
តារាចម្រៀងមកចាស់បទ«កុំស្មោះនៅមុខអូន» កញ្ញា ណយ បានឃ្លាតពីការងារសិល្បៈជិត១០ឆ្នាំ ធ្វើឲ្យហ្វេននឹកនាដល់នាងមិនស្ទើរនោះទេ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលជីវិតឯកជន នាងហាក់មានក្ដីសុខ និងប្រើជីវិតយ៉ាងហ៊ឺហារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]