ភ្នំពេញ៖ ជឿជាក់ថា មហាជនជាច្រើនបានស្គាល់រួចមកហើយ អ្នកលក់អនឡាន ដ៏ល្បី ថែមជាមេតុងទីន អ្នកនាង ម៉ូលីកា កាលពីថ្មីៗនេះត្រូបានអ្នកលេងបណ្ដាញសង្គម ប្រតិកម្ម ផ្ទុះការរិះគន់ ជាមួយពាក្យសម្តីមិនសមរម្យទៅលើ អ្នកនាង សឿ សុធារ៉ា។

ក្នុងនោះផងដែរ តាមរយៈការឡាយផ្ទាល់ខ្លួនរបស់ អ្នកនាង ម៉ូលីកា បាននិយាយប៉៉ះពាល់ទៅដល់បុគ្គលដ៏ទៃ ដោយលើកឈ្មោះចំៗ ដែលត្រូវបានអ្នកទស្សនាស្គាល់ថា ជាតារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា ពោលគឺមានការពាក់ព័ន្ធ និងការលេងតុងទីនរបស់ខ្លួន ដែលកំពុងមានបញ្ហាលុយកាក់​ រហូត និយាយដល់ បុគ្គលមួយទៀត គឺ សឿ សុធារ៉ា ថាជាមនុស្សឆ្គួតគ្មានលទ្ធភាពរកលុយសងគេ អាចនិយាយបានថាជាលក្ខណៈ មើលងាយដោយការនិយាយយ៉ាងសើចក្អាកក្អាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពី អ្នកលក់អនឡាន ថែមជាមេតុងទីន អ្នកនាង ម៉ូលីកា បានបោះពាក្យសម្តីបែបនេះហើយ ធ្វើឲ្យមហាជនដែលទស្សនាការឡាយរបស់អ្នកនាង មានការមិនពេញចិត្ត ផ្ទុះការរិះគន់ខ្លាំង ដោយនិយាយបែបនេះ គឺចូលលក្ខណៈមើលងាយទៅកាន់បុគ្គលមួយរូបទៀតយ៉ាងខ្លាំងតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ម៉ូលីកា
ម៉ូលីកា
សឿ សុធារ៉ា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]