បរទេស៖ អាចនិយាយបានថា មិនត្រឹមតែជាកីឡាករបាល់ទាត់ ដែលពោរពេញដោយសមត្ថភាព និងទទួលបាននូវការគាំទ្រជាច្រើនពីទស្សនិកជនទូទាំងពិភពលោកនោះទេ ប៉ុន្តែ សម្រាប់ជីវិតរស់នៅ និងសកម្មភាពឯកជននៅក្នុងគ្រួសាររបស់ពួគេ ក៏ត្រូវបានហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានកសាងគ្រួសារជាមួយនឹងមនុស្សជាទីស្រលាញ់ និងមានសុភមង្គលទៀតផង។
ក្នុងនោះដែរ មានកំពូលកីឡាករបាល់ទាត់ដ៏ល្បីទាំង ៣រូបនេះ ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រ យកចិត្តទុកដាក់ទៅលើសកម្មភាពក្នុងគ្រួសាររបស់ពួកគេយ៉ាងខ្លាំង ដោយមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Christiano Ronaldo និងមិត្តស្រី Georgina Rodriguez
បើទោះបីជា មុនពេលសាងស្នេហ៍ជាមួយគ្នា នាង Georgina គ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ប៉ុណ្ណោះនោះ តែនៅពេលនេះ អ្នកទាំងពីរក៏បានសាងគ្រួសាររួមគ្នាយ៉ាងកក់ក្ដៅ ដោយបានបង្ហាញពីសកម្មភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់មើលថែគ្នាទៅវិញទៅមក នៅលើបណ្ដាញសង្គម ទៀតផង។
២. Messi និងភរិយា Antonella Roccuzzo
កីឡាករបាល់ទាត់ Messi និងភរិយា ត្រូវបានគេដឹងថា ពួកគេ គឺជាមិត្តភ័ក្តិកាលពីកុមារភាព និថមានទំនាក់ទំនងដ៏រឹងមាំ ផងដែរ។ ជាពិសេស ក្រោយពីសម្រេចរៀបការនឹងគ្នាជាច្រើនឆ្នាំមកនេះ អ្នកទាំងពីរនៅតែរក្សាបាននូវភាពល្អូកល្អើន និងទំនាក់ទំនងដ៏ល្អ រួមទាំងមានកូនៗជាមួយគ្នា ដែលជាចំណងស្នេហ៍ដ៏មុតមាំ ផងដែរ។
៣. David Beckham និងភរិយា Victoria
នេះគឺជាគូស្វាមីភរិយាមួយគូ ដែលតែងតែមានការលើកឡើងជាហូរហែរ ក៏ដូចជាទទួលបានការកោតសរសើរបំផុតពីសាច់រឿងស្នេហាដ៏ផ្អែមល្ហែម ដូចក្នុងរឿង ព្រមទាំងបានបង្ហាញនូវរាល់សកម្មភាព ពេលដើរលេងជាមួយគ្នា ជាញឹកញាប់ បើទោះបីជាពេលនេះ ពួកគេមានវ័យកាន់តែច្រើន និងមានកូនៗធំៗពេញកម្លោះក៏ដោយ៕
ប្រភព៖ Ngoisao.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com