រាជធានីភ្នំពេញ ៖ ផ្ទុះការចែករំលែកលើបណ្តាញសង្គម ក្រោយគ្រូពេទ្យម្នាក់ សម្រេចចិត្តលោ.តពីលើអគារដើម្បីបញ្ចប់ជីវិត ដោយសារតែជំងឺបាក់ទឹកចិត្ត(Despression) កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ធ្វើឲ្យគេឯងចូលរួមរំលែកទុក្ខជាមួយគ្រួសារយ៉ាងព្រោងព្រាត។
តួយ៉ាង ក្នុងសារចែករំលែកទុក្ខយ៉ាងច្រើន គេក្រឡេកឃើញ វេជ្ជបណ្ឌិត ឡា គឹមសុង ជាគ្រូពេទ្យឯកទេសទារកនិងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ទទួលបានសារប្រហាក់ប្រហែលគ្នា ទាំងគ្រូពេទ្យ ទាំងបុគ្គលិកពេទ្យ ទាំងអាណាព្យាបាលកុមារ ទាំំងមិត្តភក្តិ ទាំងកូនសិស្ស សុទ្ធតែសរសើរ លោកជាគ្រូពេទ្យល្អ រួសរាយ សុភាពរាបសា មិនសូវមាត់ក តែម៉ឺងម៉ាត់ ជាពិសេស ព្យាបាលកុមារៗដោយយកចិត្តទុកដាក់ ច្បាស់ៗ និងបានជួយសង្គ្រោះជីវិតក្មេងៗរាប់ភ្លេចថែមទៀតផង មិនគួរណាមិនអាចស្រង់ជីវិតពីជំងឺបាក់ទឹកចិត្តមួយនេះសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ យើងខ្ញុំចូលរួមសោ.កស្តាយចំពោះគ្រួសារស.ព ចំពោះការបាត់បង់នូវ កូនប្រុស បងប្រុស ដែលជាធនធានមនុស្សដ៏ពូកែម្នាក់ សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
នេះបើយោងតាម ៖ Cambodia Escort Ambulances
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]