បាត់ដំបង៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព​ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង លើសេវាកម្មទូទាត់វិក្កយបត្រទឹកតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ហ្វីលីព។​

តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងមានដាក់ KHQR របស់ធនាគារ ហ្វីលីព  ដែលជា QR កូដដែលអាចទទួលការទូទាត់ពីគ្រប់បណ្តាកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នឹងមាននៅលើវិក្កយបត្រថ្លៃទឹកប្រចាំខែ ដែលអង្គភាពរដ្ឋាករទឹកបាត់ដំបងចេញជូនអតិថិជននាពេលខាងមុខផងដែរ។ ការផ្តល់ជូននេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងខេត្តបាត់ដំបង ក្នុងការទូទាត់ការចំណាយលើថ្លៃទឹក ពោលគឺមានភាពរហ័ស និងងាយស្រួលជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា 

 លោក ចាន់ ម៉ាច

លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បានលើកឡើងថា 

លោក អ៊ុត ក្លឹង 

សម្រាប់អតិថិជនទាំងអស់ដែលមានចម្ងល់ទាក់ទងនឹងសេវាទូទាត់តាមរយៈ ធនាគារចល័ត Phillip Mobile នៃធនាគារ​ ហ្វីលីព ពួកគាត់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)។

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

អំពីអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង

ផ្អែកតាមភូមិសាស្ត្ររបស់ក្រុងបាត់ដំបង ទីតាំងរបស់រោងចក្រផលិតទឹកស្អាតចាស់គឺស្ថិតនៅកណ្តាលក្រុងបាត់ដំបង ហើយរោងចក្រផលិតទឹកស្អាតថ្មីគឺនៅភាគខាងជើង នៃស្ថានីយ៍បូមទឹកឆៅ ដែលស្ថិតនៅភាគខាងត្បូងនៃក្រុងបាត់ដំបង។ ចំពោះរោងចក្រផលិតទឹកស្អាត និងស្ថានីយ៍បូមទឹកឆៅគឺសុទ្ធតែនៅខាងលិចនៃដងស្ទឹងសង្កែ រីឯការអភិវឌ្ឍន៍ គឺស្ថិតនៅភាគខាងលិច និងខាងត្បូងនៃក្រុងបាត់ដំបង ដែលតម្រូវអោយអង្គភាពរដ្ឋាករទឹកបាត់ដំបង ធ្វើការពង្រីកបន្ថែមនូវបណ្តាញមេនាំទឹកស្អាត ដើម្បីធានាដល់ការពង្រីកផ្ទៃសេវាទឹកស្អាតថ្មីថែមទៀត។  មួយវិញទៀត បណ្តាញមេនាំទឹកស្អាតនេះ គឺបានសិក្សាភ្ជាប់ជាមួយរោងចក្រទាំងពីរ សម្រាប់ទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវការគ្រប់គ្រងការងារផ្គត់ផ្គង់ទឹកស្អាតទាំងមូលឲ្យបានប្រសើរឡើង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]