ភ្នំពេញ៖ ផ្ទួនៗគ្នាតែម្តង! មិនមែនលេងសើចទេ ក្រុមហ៊ុនគោជល់ រកឃើញអ្នកឈ្នះរង្វាន់គុណនឹង2 ជាច្រើនដែលមានសំណាងគាស់ប៉ះចំក្រវិលកំប៉ុងគោជល់ ឈ្នះ 100ដុល្លារ បាន 200ដុល្លារ និងឈ្នះ 500ដុល្លារ បាន 1000ដុល្លារ ដែលជាលាភសំណាងគុណនឹង2 ផ្តល់ជូនភ្លាមៗពីគោជល់។ អ្នកឈ្នះ 3រូប ក្នុងចំណោមអ្នកឈ្នះផ្សេងៗទៀតបានចែករំលែកព្រឹត្តការណ៍ដ៏ពិសេសនេះដូចខាងក្រោម៖

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីគោជល់ ផ្ដល់រង្វាន់គុណនឹង 2 រួមមាន បងស្រី ប៉ិច នាង អាយុប្រមាណ 44ឆ្នាំ រស់នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មានមុខរបរជាអ្នករាប់លុយនៅក្នុងភូមិ បានបង្ហាញនូវអារម្មណ៍រំភើបរីករាយដោយរៀបរាប់ថា បងស្រីមិនធ្លាប់ឈ្នះរង្វាន់អ្វីសោះពីមុនមក ហើយបងស្រីជាអតិថិជនដែលចូលចិត្តញ៉ាំគោជល់ ញ៉ាំមួយកំប៉ុងក្រោយពេលបាយថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដើម្បីបន្ថែមកម្លាំង និងជួយបំបាត់ភាពងងុយគេងផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាប់ជួននៅថ្ងៃដែលបងស្រីគាស់បានក្រវិលកំប៉ុងឈ្នះ 500ដុល្លារ បងអរខ្លាំងណាស់ បងស្រីមិនបានដឹងនេះជារង្វាន់ដែលគុណនឹង2 នោះទេ ហើយក៏បានទាក់ទងទៅក្រុមហ៊ុនទើបបងស្រីដឹងថា គាស់បានក្រវិលកំប៉ុង 500ដុល្លារ ឈ្នះបាន 1000ដុល្លារ ដែលនេះជាដំណឹងដ៏ល្អកាន់តែធ្វើឲ្យបងស្រី ប៉ិច នាង រំភើបកាន់តែខ្លាំង ព្រោះបងស្រីប្រាប់ថា ចំនួនទឹកលុយនេះច្រើនសម្រាប់បងស្រី ដែលអាចឲ្យបងយកទៅផ្គត់ផ្គង់កូនរៀនបន្តនៅភ្នំពេញ ហើយបងទទួលបានទឹកលុយពីក្រុមហ៊ុនគោជល់ពិតប្រាកដ។

  បងស្រី ប៉ិច នាង

ជាមួយគ្នានេះអ្នកឈ្នះមួយរូបទៀត ដែលឈ្នះ 100ដុល្លារ បាន 200ដុល្លារ គឺបុរសវ័យ 26ឆ្នាំ ឈ្មោះ ហុក សុធា ជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនភេសជ្ជៈមួយរស់នៅភ្នំពេញ បានឲ្យដឹងថា លោកជាអតិថិជនម្នាក់ដែលចូលចិត្តរសជាតិគោជល់ឆ្ងាញ់ សម្រាប់លោកតែងតែញ៉ាំមួយកំប៉ុងជារៀងរាល់ថ្ងៃដើម្បីបន្ថែមថាមពល និងជួយឲ្យមានអារម្មណ៍ស្វាហាប់ពេលធ្វើការ ហើយរាល់ពេលដែលលោកញ៉ាំ តែងតែងអ៊ុតមើលក្រវិលកំប៉ុង ហើយកន្លងមក លោកធ្លាប់ត្រូវរង្វាន់បានមួយកំប៉ុងៗប៉ុណ្ណោះ ប៉ុន្តែលើកនេះជាសំណាងដែលលោកមិនចង់ជឿ គឺលោកគាស់បានក្រវិល 100ដុល្លារ ចំពេលប្រូម៉ូសិនឈ្នះរង្វាន់គុណនឹង2 ដូចនេះលោក សុធា ឈ្នះបាន 200$ ហើយលោកជឿថា រង្វាន់នេះនឹងមានច្រើនទៀត ដូចនេះលោកនៅតែបន្តញ៉ាំ ព្រោះសំណាងបន្ទាប់លោកអាចឈ្នះ 500ដុល្លារ បាន 1000ដុល្លារ។

ដោយការត្រេកអរខ្លាំងជាមួយគ្នានេះដែរ បងស្រី ស្វៃ ចរិយា អាយុប្រមាណ 39ឆ្នាំ ជាអាជីវករលក់ខោអាវនៅផ្សារកំបូល នៅរាជធានីភ្នំពេញ បានឲ្យដឹងថា បងស្រីពិតជាទទួលបានប្រាក់រង្វាន់ទ្វេដងពីគោជល់ ដោយបងស្រី ចរិយា គាស់បានក្រវិលកំប៉ុងគោជល់ 100$ និងទទួលបានប្រាក់រង្វាន់ពីគោជល់ដល់ទៅ 200$ នៅក្នុងចិត្តសប្បាយជាពន់ពេក និងជឿជាក់លើក្រុមហ៊ុនគោជល់ ពិតជាបានផ្តល់រង្វាន់ពិតៗ ហើយបងស្រីជឿថា រង្វាន់នេះនឹងមានអ្នកឈ្នះរង្វាន់កាន់តែច្រើន និងនៅគ្រប់ខេត្តក្រុង កុំភ្លេចទិញគោជល់ញ៉ាំហើយអ៊ុតមើលរង្វាន់ អ្នកនឹងមានឱកាសឈ្នះដូចរូបគាត់ផងដែរ។​

  បងស្រី ស្វៃ ចរិយា

ពិតណាស់គោជល់ ផ្តល់នូវភាពរំភើបដ៏ពិសេស ផ្តល់រង្វាន់គុណនឹង2 ឈ្នះ100ដុល្លារ បាន 200ដុល្លារ និងឈ្នះ 500ដុល្លារ បាន 1000ដុល្លារ មានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 ដែលផ្តល់ឱកាសឈ្នះដល់អតិថិជនគោជល់ទូទាំងប្រទេស គ្រាន់តែទិញគោជល់មកពិសា ហើយអ៊ុតមើលលើក្រវិលកំប៉ុងគោជល់ ឈ្នះងាយៗ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

ចាំអីទៀត! ជាមួយនឹងប្រូម៉ូសិនពិសេសពុំធ្លាប់មាន សម្រាប់តែរង្វាន់ 100ដុល្លារ និង 500ដុល្លារ ប៉ុណ្ណោះ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]