នៅពេលខ្លះ គ្នាយើងអាចមិនចាប់អារម្មណ៍នឹងទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ប៉ុន្តែទម្លាប់ទាំងនេះ អាចជាឫសគល់នាំឲ្យយើងបាត់បង់លទ្ធភាពមានកូនបាន។ មិនថាយើងកំពុងតែព្យាយាមយកកូន ឬអត់ទេ គួរតែយកចិត្តទុកដាក់នឹងរឿងរ៉ាវតូចតាចទាំងនេះ។
១. សារធាតុគីមីនៅក្នុងផ្ទះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលទ្ធភាពមានកូនរបស់គូស្នេហ៍ អាចថយចុះប្រសិនបើយើងប្រឈមនឹងសារធាតុគីមី ជាតិពុល ថ្នាំសម្លាប់សត្វល្អិត និងសារធាតុឧស្សាហកម្មជាក់លាក់ ដែលអាចធ្វើឲ្យឱកាសមានផ្ទៃពោះថយចុះរហូតដល់២៩ភាគរយ។ សារធាតុទាំងនេះ រួមមានPCBs, Phthalates និង Furan ដែលមាននៅក្នុងផលិតផលប្រើប្រាស់ក្នុងផ្ទះ ដូចជាផលិតផលសម្អាត និងផលិតផលថែរក្សាសម្រស់។
២. សុខភាពផ្លូវភេទ
ជាមួយគ្នានេះដែរ ការរួមភេទដោយមិនបានការពារ អាចបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគ។ ពិតណាស់ ជំងឺកាមរោគជាច្រើនមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងទេ ប៉ុន្តែបើយើងមិនបានព្យាបាលទេនោះ ជំងឺកាមរោគអាចរារាំងដល់ប្រព័ន្ធបន្តពូជរបស់យើងបាន ដែលជាហេតុនាំឲ្យយើងពិបាកមានកូន។
៣. ស្ត្រេស
គ្នាយើងដឹងអត់ថា ស្រ្តេសជះឥទ្ធិពលអវិជ្ជមានលើបញ្ហាមានផ្ទៃពោះ? ហើយការកើនឡើងកម្រិតស្រ្តេស អាចរឹតត្បិតប្រព័ន្ធបន្តពូជទាំងបុរស និងស្ត្រីដែលធ្វើឲ្យយើងកាន់តែពិបាកក្នុងការមានផ្ទៃពោះ។
៤. ការជក់បារី
ក្រៅពីបង្កគ្រោះថ្នាក់ដល់សួត និងបង្កើនហានិភ័យនៃការកើតជំងឺជាច្រើនទៀត ការជក់បារីក៏ប៉ះពាល់ដល់ការមានកូនដូចគ្នា។ ជាក់ស្ដែង ការជក់បារីអាចបណ្ដាលឲ្យស្ត្រីអស់រដូវមុនវ័យ និងអាចធ្វើឲ្យមេជីវិតឈ្មោលធ្លាក់ចុះផងដែរ។
៥. កាហ្វេអ៊ីន
ដល់ពេលដែលយើងគួរកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនហើយ ប្រសិនបើយើងញ៉ាំភេសជ្ជៈមួយប្រភេទនេះ ចំនួន៣ទៅ៤ពែងជារៀងរាល់ថ្ងៃ ពីព្រោះការញ៉ាំជាតិកាហ្វេអ៊ីនច្រើនអាចកាត់បន្ថយការផលិតមេជីវិតឈ្មោល ព្រមទាំងអាចធ្វើឲ្យស្ត្រីរលូតកូន និងពិបាកមានកូនថែមទៀតផង។ ហេតុដូច្នេះហើយ យើងគួរញ៉ាំកាហ្វេអ៊ីនត្រឹម២ពែង ឬមិនលើសពី២៥០មិល្លីលីត្រទើបជាការប្រសើរ។
គន្លឹះជួយឲ្យឆាប់មានកូន
- កាត់បន្ថយការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាត ព្រមទាំងអាហារកែច្នៃ
- ហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីរក្សាទម្ងន់ឲ្យសមសួន
- ញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ និងបន្លែស្លឹកបៃតងឲ្យបានច្រើន ដើម្បីឲ្យការបញ្ចេញពងអូវុលដែលមានសុខភាពល្អ
- ឈប់ជក់បារី ហើយគួរងាកមកធ្វើសមាធិ ដើម្បីកាត់បន្ថយស្រ្តេស
- កាត់បន្ថយការផឹកគ្រឿងស្រវឹង និងឈប់ជក់បារី
- ប្រសិនបើគ្នាយើងប្រឈមនឹងបញ្ហាពិបាកមានកូន គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកការព្យាបាលប្រកបដោយប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]