ភ្នំពេញ៖ ប៉ុន្តែ តើជីវិតយុវវ័យឆ្លាតវៃ Smart Young Life គឺជាអ្វី? កម្មវីធី «ជីវិតយុវវ័យឆ្លាតវៃ Smart Young Life» គឺជាកម្មវិធីបែបអប់រំ ដែលផ្ដល់ចំណេះដឹងល្អៗទៅកាន់អ្នកទស្សនា ហើយមានលាយឡំជាមួយការលេងកំសាន្តបែបសប្បាយៗ កំប្លែង ឌឺដងគ្នា ធ្វើឲ្យអ្នកទស្សនាមានភាពសប្បាយរីករាយ ជក់ចិត្តដិតអារម្មណ៍ចង់មើលវគ្គថ្មីៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែកម្មវិធី Smart Young Life ឆ្លុះបញ្ចាំងពីសង្គមជាក់ស្តែង ដែលជះឥទ្ធិពលទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ធ្វើឲ្យវគ្គទី១ របស់កម្មវិធីនេះទទួលបានប្រជាប្រិយភាព និងការទស្សនារហូតទៅដល់ 10000 នាក់ឯណោះ។ មិនតែប៉ុណ្ណោះ អ្នករង់ចាំទស្សនាវគ្គបន្ទាប់ពិតជាមិនខកបំណង ពីព្រោះថាពីវគ្គមួយទៅវគ្គមួយកម្មវិធីនាំមកនូវចំណេះដឹងផ្សេងៗគ្នារួមមាន៖ ការដើរកម្សាន្ត, អាហារ និងសុខភាព, សម្រស់ និងការរៀបចំខ្លួន, ការអប់រំចិត្ត, ការគ្រប់គ្រងហរិញ្ញវត្ថុ, ភាពជាអ្នកដឹកនាំ, និងគ្រួសារជាដើម។
លើសពីនេះទៅទៀត ក្នុងវគ្គនីមួយៗក៏មានការអញ្ជើញចូលរួមពីអ្នកឯកទេសជំនាញ និងភ្ញៀវកតិ្តយស ដើម្បីមកផ្តល់ជាចំណេះដឹងបន្ថែម និងដំបូន្មានល្អៗ ដែលជាហេតុធ្វើឲ្យកម្មវិធីនេះពិតជាមានប្រយោជន៍ និងល្អសម្រាប់យុវវ័យនៅក្នុងសម័យទំនើបនេះ។ ក៏ប៉ុន្តែនេះមិនមែនមានន័យថា ពុកម៉ែបងប្អូនដែលមានគ្រួសារហើយ ឬមានកូនហើយមិនសាកសមទស្សនាកម្មវិធីនោះទេ ផ្ទុយទៅវិញប្រសិនបើពុកម៉ែបងប្អូនបានទស្សនាកម្មវិធីនេះហើយ គាត់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀត ដែលជាជំនួយដល់ការគ្រប់គ្រងក្នុងផ្ទះ ក៏ដូចជាការអប់រំកូនៗជាច្រើនផ្សេងទៀត។
ដូច្នេះហើយ សូមកុំភ្លេចរងចាំទស្សនាកម្មវិធី ជីវិតយុវវ័យឆ្លាតវៃ Smart Young Life រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៩ យប់ ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរស្សន៍ប៉ុស្ត៍ OneTV Sabay ក៏ដូចជាគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ «ជីវិតយុវវ័យឆ្លាតវៃ Smart Young Life»។
ទំនាក់ទំនងឧបត្ថម្ភកម្មវិធី: 089 777 211/ 088 763 0580។
សូមចុចលេីដំណរភ្ជាប់ខាងក្រោមនេះ ដេីម្បីទស្សនាកម្មវិធី ជីវិតយុវវ័យឆ្លាតវៃ Smart Young Life.https://www.facebook.com/SmartYoungLife
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]