ថៃ៖ មិនត្រឹមតែមានរូបរាងស្រស់សង្ហា និងមានសមត្ថភាពនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ តែសម្រាប់តារាប្រុស Peach Pachara ក៏ត្រូវបានហ្វេនៗជាច្រើន យកចិត្តទុកដាក់ទៅលើសមាជិកគ្រួសាររបស់លោក ជាពិសេស អ្នកម្ដាយរបស់តារាប្រុសរូបនេះតែម្ដង។
ក្នុងនោះដែរ ម្ដាយតារាប្រុស Peach Pachara តែងតែងត្រូវបានមហាជនកោតសរសើរពីសម្រស់ផូរផង់ និងរូបរាងដ៏ទាក់ទាញ ដែលមានការតុបតែងខ្លួនបែបស៊ីវីល័យប្រណីត ជួយលើកសម្រស់មុខមាត់ឲ្យកាន់តែមានភាពវ័យក្មេងជាងមុន បើទោះបីជាពេលនេះ ម្ដាយរបស់លោក មានវ័យជាង ៥០ឆ្នាំ និងមានកូនៗវ័យក្រមុំកម្លោះក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ថ្មីៗនេះ នៅក្នុងពិធីមង្គលការរបស់កូនស្រី ដែលជាបងស្រីរបស់តារាប្រុស Peach នោះដែរ អ្នកម្ដាយរូបនេះ ក៏បានបង្ហាញខ្លួនយ៉ាងឡូយឆើតឆាយ ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏លេចធ្លោដែលមើលទៅបែបនារីវ័យក្មេងនិងមានមន្តស្នេហ៍ សឹងតែមិនជឿ ពេលឃើញនឹងភ្នែកថា អ្នកស្រីមានអាយុលើសពី ៥០ឆ្នាំ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]