រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ពិធីបុណ្យស.ពរបស់អ្នកម្តាយ តារាស្រី សឿ សុធារ៉ា ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងបានប្រកាសក្នុងការLiveជាមួយនឹង ចែគេន ម្ចាស់កណ្ណិកាសាឡន ឲ្យតារាសម្តែង សូដា នីតា សុំខមាលទោសចំពោះអ្នកម្តាយដែលចែកឋានទៅ។
យ៉ាងណាមិញ មិនទុកយូរ តារាសម្តែង សូដា នីតា បង្ហោះសារឲ្យតារាសម្តែង សឿ សុធារ៉ា ត្រូវចេញមុខសុំទោសជាសាធារណៈចំពោះសម្តីរបស់រូបនាង បើមិនដូច្នោះទេ ខ្លួននឹងយកបំណុល៥ម៉ឺនដុល្លារ ដែលធ្លាប់ប្រាប់ថាលើកលែងឲ្យមកវិញជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង រំលងបានប៉ុន្មានថ្ងៃ ពេលនេះ គេឃើញ អ្នកនាង សុធារ៉ា ព្រមចេញវីដេអូសុំទោសចំពោះអ្នកនាង សូដា នីតា ដែលប្រើពាក្យលើសលុប ព្រោះអារម្មណ៍ខ្លួនមួយរយៈចុងក្រោយនេះមិននឹងនរ មួយវិញទៀត ដោយសារតែសម្ពាធផ្លូវចិត្ត ធ្វើឲ្យរូបនាងនិយាយអ្វីមិនសូវគិតគូរបានដិតដល់ឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




ចុចនៅទីនេះ ដើម្បីមើលវីដេអូ Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]