ភ្នំពេញ៖ ពិតណាស់ គ្រាន់តែនិយាយដល់ឈ្មោះលោក សាន ផានិត ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ ដោយលោកជាតារាចម្រៀងមួយរូប ដែលមានមហាជនចូលចិត្តស្រលាញ់ច្រើន នាពេលកន្លងមករហូតទល់នឹងបច្ចុប្បន្ននេះ។ បើទោះបី តារារូបនេះ ស្ងាត់ពីការងារសិល្បៈ ប៉ុន្តែ នៅតែមានហ្វេនចង់ដឹងឮពីសុខទុក្ខជានិច្ច។
យ៉ាងណាមិញ ក្រោយដកឃ្លាពីវិថីសិល្បៈមួយរយៈធំ គេដឹងថា តារាចម្រៀងជើងចាស់រូបនេះ បានកំពុងបើកមុខរបរលក់ផលិតផលជជុះក្បាលគីប ដែលនាំចូលមកពីបរទេស ដែលមានដូចជា អាមេរិក កូនរ៉េ និងជប៉ុនជាដើម។ ទន្ទឹមនឹងបើកមុខជំនួញនេះមួយរយៈធំ តារារូបនេះ កាន់តែកាក់កបនឹង ខណៈមានអតិថិជន ជួយគាំទ្រច្រើនជាបន្តបន្ទាប់ដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ខណៈមុខជំនួញសាខាទី១ជោគជ័យ លោក សាន ផានិត បានសម្រេចចិត្ត បើកសាខាទី២ ដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅ ហើយកាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកបានបើកសម្ពោធសាខាទី២ ធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងបានអញ្ជើញភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករទាំង អ្នកមានមុខមាត់ក្នុងសង្គម និងសិល្បករ សិល្បការិនីជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]