កូរ៉េខាងត្បូង៖ ជឿជាក់ថា ហ្វេនៗជាច្រើនច្បាស់ជានៅចងចាំ រឿងភាគកូរ៉េដ៏ល្បី «Boys Over Flowers» ដែលត្រូវបានចាក់ផ្សាយជាផ្លូវការក្នុងឆ្នាំ ២០០៩ ដោយមានការចូលរួមសម្តែង ដោយតារាល្បីរួមមាន Lee Min Ho និង Goo Hye Sun ដែលនៅខណៈពេលនោះ អ្នកទាំងពីរ ត្រូវបានគេកោតសរសើរខ្លាំង ចំពោះរូបសម្រស់ ក៏ដូចជាជំនាញសម្ដែងយ៉ាងល្អ ផងដែរ។
យ៉ាងណាមិញ មកទល់នឹងពេលនេះ ដែលកន្លងហួសទៅរយៈពេល ១៣ឆ្នាំទៅហើយនោះដែរ បើទោះបីជា តារាសម្ដែងប្រុសស្រីទាំងពីររូបនេះ នៅតែមានឈ្មោះបោះសម្លេង ក្នុងវិស័យសិល្បៈកូរ៉េ ដោយសារតែសមត្ថភាពពហុជំនាញរបស់ពួកគេនោះ តែរូបរាង និងសម្រស់ម្នាក់ៗ ហាក់ដូចជាត្រូវបានខាតបង់ ទៅតាមពេលវេលា ដោយក្នុងនោះ លោក Lee Min Ho តែងតែត្រូវបាន គេរិះគ.ន់ជាច្រើនលើកច្រើនសារ ពីវ័យចំណាស់ជាងមុន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ តារាស្រី Goo Hye Sun ក៏មានភាពចម្រូងចម្រាស និងមានការលើកឡើងពីអ្នកគាំទ្រ ដោយសារតែការឡើងទម្ងន់ភ្លាមៗ រាល់ពេលដែលនាងមានបញ្ហាផ្លូវចិត្ត ខណៈដែល មានពេលខ្លះ នាងបានបង្ហាញខ្លួនជាមួយនឹងរាងកាយដ៏.ធា..ត់ គួរឲ្យព្រួយបារម្ភ ក្នុងពេលដែលខ្លួននាងផ្ទាល់ ថែមទាំងបាននិយាយថា នាងបានឡើ.ងទ.ម្ងន់ដោយសារតែផលប៉ះពាល់ផ្លូវចិត្ត៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]