ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្តអឹមជី សាខាផ្លូវ៦០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមប្រសាសន៍របស់ Mr. Homan Sentoni Tandijono ដែលជាអគ្គនាយកក្រុមហ៊ុន T F Motors Cambodia បានឲ្យដឹងថា៖ 

Mr. Homan Sentoni Tandijono

គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីសម្ពោធអាគារតាំងបង្ហាញនេះ មានការចូលរួមពីសំណាក់ដៃគូសហការដូចជា ធនាគារ KB Daehan ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត និងកញ្ញា ឡេងឡេង ដែលជាទូតសុឆ្ឆន្ទៈរបស់ក្រុមហ៊ុន អឹមជី ខេមបូឌា ផងដែរ។

អ្វីដែលពិសេសនោះ សម្រាប់ថ្ងៃសម្ពោធអគារតាំងបង្ហាញរថយន្តអឹមជី សាខា៦០ម៉ែត្រនេះដែរ ក្រុមហ៊ុនអឹមជី ក៏បានផ្តល់ជូននូវកាដូពិសេសចំនួន $606 ក្នុងរយៈពេល៥ថ្ងៃ សម្រាប់អតិថិជនដែលបានធ្វើការកក់ទិញរថយន្តអឹមជី ម៉ូដែលណាមួយក៏បាន។ ដូច្នេះហើយ អតិថិជនទាំងអស់រួសរាន់ឡើងព្រោះថាការផ្តល់ជូននេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះតែប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនអឹមជី ខេមបូឌា មាន៣ទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទីតាំងទី១ នៅអគារលេខ ២០៧​ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទីតាំងទី២ នៅក្នុងខេត្តសៀមរាប និងទីតាំងទី៣ ដែលទើបតែដាក់សម្ពោធម្សិលមិញនេះ នៅផ្លូវ៦០ម៉ែត្រតែម្តង៕

ទំនាក់ទំនងតាមរយៈលេង 023 882 552 ឬតាមរយៈតេឡេក្រាម https://t.me/mgcambodiaofficial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]