ចិន៖ ក្រោយពីបានសម្រេចលែងលះស្វាមីជាផ្លូវការ ជិតមួយឆ្នាំមកនេះ រឿងរ៉ាវនៅក្នុងទំនាក់ទំនងរវាង តារាស្រី Angelababy និងអតីតស្វាមី លោក Huang Xiaoming នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗទាំងឡាយ ជាពិសេស កាលពីកន្លងមក ខាងប្រុសតែងតែត្រូវបានគេលើកឡើងពីចចាមអារ៉ាមស្នេហាថ្មី ជាញឹកញាប់ ផងដែរ។

ដោយឡែក ក្រឡេកមកមើលតារាស្រី Angelababy វិញ ថ្មីៗនេះ ស្រាប់តែមានការបង្ហាញអំពីការបែកបាក់របស់ខ្លួន នៅក្នុងកម្មវិធីមួយ យោងតាមអ្វីដែលតារាស្រីរូបនេះ បានបកស្រាយនិងយល់ស្របថា នៅពេលដែលកំពុងតែមានទំនាក់ទំនងល្អនោះ គឺនាងតែងតែចូលចិត្តរស់នៅក្នុងពិភពមនុស្សពីរនាក់ និងនៅក្បែរមនុស្សជាទីស្រលាញ់របស់នាង។ តែនៅពេលដែលបែកគ្នាភ្លាមនោះ នាងមិនអាចសម្របខ្លួនបាន ហើយថែមទាំងមានអារម្មណ៍ភ័យខ្លាចទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារាស្រី Angelababy បានបង្ហើប​ថា នាង​មិន​មាន​ភាព​ក្លាហាន​ចូល​រួម​ នៅក្នុងទំនាក់​ទំនង​ថ្មី​នោះ​ទេ រួមជាមួយនឹងការពន្យល់​ថា ​រឿង​ស្នេហា​ពេល​ចាប់ផ្តើមដំបូងៗអ្វីៗក៏​ល្អ​ដែរ ប៉ុន្តែ​ ក្រោយៗមក ក៏​មានការ​មិន​ចុះសម្រុង​គ្នា​ច្រើន រហូត​​ឈ្លោះ ​និងឈានដល់ការ​បែក​គ្នា។ ជាពិសេស នាង​បាន​ថែមទាំងបានធ្វើការសួរ​នាំថា ប្រសិន​បើ​​ផ្លាស់​ទៅរក​ទំនាក់ទំនង​ថ្មីផ្សេង តើ​នឹង​អាចសាងកំហុស​ដដែលទៀត ឬយ៉ាងណា។

យ៉ាងណាមិញ ថ្វីត្បិតតែមើលទៅ មិនសំដៅលើ Huang Xiaoming ដោយផ្ទាល់ក៏ដោយ តែការលើកឡើងនេះ អាចបង្ហាញឲ្យអ្នកលេងអ៊ីនធឺណិតចិន គិតថា Angelababy ចង់និយាយអំពីការលែងលះរបស់ខ្លួន និងបានជឿថា អតីតស្វាមីនាង ពិតជាមិនបានស្រលាញ់នាងខ្លាំង ដូចដែលមនុស្សជាច្រើនគិតនោះទេ៕

ប្រភព៖ Ngoisao.vn

សូមទស្សនរូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Huang Xiaoming
Huang Xiaoming
Hunag Xiaoming

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]