ថៃ៖ មន្ត្រីប៉ូលិសម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លា.ប់បាត់បង់ជីវិត នៅពេលដែលគ្រាប់បែកក្នុងរថយន្តមួយ បានផ្ទុះនៅខាងក្នុងបរិវេណប៉ូលីសនៅ ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារ ទី២២ វិច្ឆិកា។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនដៃដល់ម្នាក់ ស្លៀកពាក់ជាមន្ត្រីប៉ូលិសបានចតរថយន្តដែលពោរពេញទៅដោយគ្រឿងផ្ទុះ នៅខាងក្នុងបរិវេណក្នុងឡានមុនពេលគ្រាប់មិនទាន់ផ្ទុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវរសេនីយ៍ទោ Niti Suksan ស្នងការរងនគរបាលខេត្ត Narathiwat បាននិយាយថា វាគឺជាគ្រាប់បែកក្នុងរថយន្ត។ យើងនៅតែបោសសម្អាតតំបន់នោះ ហើយចំនួនអ្នករបួសអាចនឹងកើនឡើង ដោយបន្ថែមថា ប៉ូលីសម្នាក់ត្រូវបានបាត់ប.ង់ជីវិត។

លោក Pornprasit Jantra ប្រធានមន្ទីរពេទ្យ Narathiwat Rajanagarindra បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៩ នាក់ត្រូវបានរ.បួស ព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះមានមន្ត្រីប៉ូលីស និងជនស៊ីវិល៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]