ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករឈានមុខគេរបស់កម្ពុជា បានចូលរួមក្នុងសិក្ខាសាលាអំពីបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដែលរៀបចំដោយ Cambodia Network Operators Group – KHNOG ក្នុងនាមជាអ្នកឧបត្ថម្ភ និងជាតួអង្គសំខាន់មួយនៅក្នុងវិស័យសន្តិសុខឌីជីថល និងការផ្លាស់ប្តូរឆ្ពោះទៅកាន់ឌីជីថលនៅប្រទេសកម្ពុជា ។

សិក្ខាសាលា KHNOG គឺជាវេទិកាប្រចាំឆ្នាំមួយសម្រាប់បណ្តាញប្រតិបត្តិករនានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចូលរួមក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍បច្ចេកទេស និងប្រតិបត្តិការ ព័ត៌មានស្តីពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងប្រធានបទដែលទាក់ទងផ្សេងៗទៀតអំពីវិស័យឌីជីថល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្លាស់ប្តូរទៅកាន់ឌីជីថលណាមួយក៏ដោយ តែងតែចាប់ផ្តើម និងបញ្ចប់ពី ប្រតិបត្តិការនៃសេវាបណ្តាញនែតវ៉ើក (Network) ដោយសារវាជាឆ្អឹងខ្នងដែលផ្សារភ្ជាប់ឧបករណ៍ទំនើបទៅនឹងកម្មវិធីផ្សេងៗ ក៏ដូចជាប្រព័ន្ធផ្ទុកពត៌មានផងដែរ។ សេវាបណ្តាញ គឺជាប្រព័ន្ធសរសៃឈាមរបស់អាជីវកម្មនានា ដែលជំរុញទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ទៅកាន់ដៃគូ ទៅកាន់អ្នកផ្គត់ផ្គង់ និងត្រឡប់មកវិញ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មប្រត្តិបត្តករក្នុងការប្រាស្រ័យទំនាក់ទំនង និងផ្លាស់ប្តូរជំនាញបន្ថែមទៀតទៅវិញទៅមកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដើម្បីធានាឲ្យបាននូវបណ្តាញដ៏សំខាន់មួយ ដែលប្រកបដោយស្ថេរភាព។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធីក្នុងរយៈពេលបីឆ្នាំកន្លងមកសិក្ខាសាលា KHNOG ត្រូវបានប្រារព្ធ ឡើងជាលើកទី៤ កាលពីថ្ងៃអាទិត្យ 20 វិច្ឆិកា 2022 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីមួយនេះមានគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងដូចជា សន្តិសុខអ៊ីនធឺណិត និងបណ្តាញសុវត្ថិភាពការប្រើប្រាស់ និងកម្មវិធីផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។

លោកស្រី វេង កញ្ញា សហប្រធានប្រតិបត្តិនៃស្ថាប័ន KHNOG បានមានប្រសាសន៍ថា៖

លោក Andrey Kuzin នាយកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Smart Axiata បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីការវិវត្តិរបស់ប្រទេសកម្ពុជាក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថលផងដែរ។

លោកបាននិយាយថា៖

លោកក៏បានលើកឡើងពីសារៈសំខាន់នៃការសម្រេចចិត្តនៅក្នុងស្ថាប័ន ដោយផ្អែកទៅលើទិន្ន័យ និងតួនាទីដ៏សំខាន់របស់សេវាបណ្តាញក្នុងការចូលរួមកសាងសេដ្ឋកិច្ចឌីជីថលមួយនៅកម្ពុជា ដែលប្រកបដោយបរិយាបន្ន។

បន្ថែមពីលើការពិភាក្សាខាងលើ ក្រុមការងាររបស់ Smart Axiata ក៏បានចូលរួមផ្តល់បទបង្ហាញអំពីប្រធានបទសំខាន់ៗចំនួនពីរនៅក្នុងវិស័យឌីជីថល រួមមានវិញ្ញាបនប័ត្រសុវត្ថិភាពផ្នែកឌីជីថល (Digital Security Certification) និងការប្រើប្រាស់កម្មវិធី Open API (Application Program Interface)។

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែផ្តោតសំខាន់ទៅលើការជំរុញការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេស។ ដើម្បីផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងលូន និងគួរឲ្យទុកចិត្តបានទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata បាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់នូវបណ្តាញដែលមានល្បឿនលឿន ប្រកបដោយសុវត្ថិភាព និងមានភាពរហ័ស។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ក្នុងការអភិវឌ្ឍបណ្តាញ និងដំណើរការឌីជីថលឲ្យកាន់តែល្អប្រសើរជាងមុន សម្រាប់ការជំរុញសេដ្ឋកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ជាច្រើនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមអំពីសកម្មភាពក្រុមហ៊ុន Smart Axiata អាចចូលទៅក្នុងគេហទំព័រ
https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]