ភ្នំពេញ៖ ចង់ផ្ញើប្រាក់ទៅកាន់កូន ឬសាច់ញាតិរបស់អ្នក ដែលកំពុងសិក្សា ធ្វើការ ឬរស់នៅក្នុងប្រទេសថៃ និងវៀតណាម ឬផ្ញើប្រាក់ដើម្បីដំណើរការអាជីវកម្ម ឬទៅកាន់ដៃគូអាជីវកម្មរបស់អ្នក? ជាមួយ ABA MoneyGram អ្នកអាចផ្ញើប្រាក់ជាមួយតម្លៃថេរត្រឹមតែ 5 ដុល្លារប៉ុណ្ណោះ។ រយៈពេលប្រូម៉ូសិនមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2022 ទេណា!
ដំណើរការនៃប្រូម៉ូសិន៖ អ្នកអាចផ្ទេរប្រាក់ពី ABA Mobile និង/ឬបញ្ជរធនាគារ ABA ទៅគណនីធនាគារ និង/ឬភ្នាក់ងារ MoneyGram នៅប្រទេសថៃ និងវៀតណាម ជាមួយថ្លៃសេវាផ្ទេរថេរ 5 ដុល្លារ សម្រាប់ការផ្ទេរក្នុងចំនួនណាមួយ រហូតដល់ 9,900 ដុល្លារ!
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនទាន់មានគណនី ABA មែនទេ? បើកមួយឥឡូវនេះ លើទូរស័ព្ទដៃរបស់អ្នក តាមកម្មវិធី ABA Mobile ដោយគ្រាន់តែ៖
- ដោនឡូតកម្មវិធី ABA Mobile
- ចុចប៊ូតុង បើកគណនីរហ័ស រួចទទួលយកលក្ខខណ្ឌនានា
- បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងលេខកូដបញ្ជាក់ (OTP)1 ដែលទទួលបានតាមសារ SMS
- ថតរូបមុខខ្លួនឯង (selfie) និងថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក
- ពិនិត្យព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក និងចុច បញ្ជាក់
- បង្កើតលេខសម្ងាត់ 4 ខ្ទង់
- ចុច ចាប់ផ្តើមប្រើសេវាធនាគារ។
លក្ខខណ្ឌនៃកម្មវិធីប្រូម៉ូសិន៖
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់តែអតិថិជន ABA ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អតិថិជនដែលផ្ញើប្រាក់ពីធនាគារ ABA ទៅប្រទេសថៃ និងវៀតណាម ប៉ុណ្ណោះ។ ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការផ្ទេរពី ABA Mobile និង/ឬបញ្ជរធនាគារ ABA ទៅគណនីធនាគារ និង/ឬភ្នាក់ងារ MoneyGram នៅខាងអ្នកទទួល។
- អត្រាប្ដូរប្រាក់ (FX) ត្រូវបានអនុវត្ត – MoneyGram រកចំណូលពីការប្តូររូបិយប័ណ្ណ។
- សេវាផ្ទេរប្រាក់ MoneyGram និង the Globe ជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន MoneyGram។ ពាណិជ្ជសញ្ញាផ្សេងៗទៀតជាទ្រព្យសម្បត្តិរបស់កម្មសិទ្ធិកររៀងៗខ្លួន។
- ធនាគារ ABA និង MoneyGram រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនចាំបាច់ជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង MoneyGram អំពីបញ្ហាណាមួយ ជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]