កូរ៉េខាងត្បូង៖ បើទោះបីជាបានប្រឡូកនៅក្នុងសិល្បៈជាច្រើនឆ្នាំមកហើយនោះ តែមកទល់នឹងបច្ចុប្បន្ននេះ តារាសម្ដែងកូរ៉េដ៏ល្បី លោក Lee Min Ho នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន មិនថាការបង្ហាញខ្លួនតាមរយៈខ្សែភាពយន្ត ឬចូលរួមនៅតាមកម្មវិធីផ្សេងៗឡើយ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ តារាប្រុសរូបនេះ បានបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន ដែលបានចូលរួមនៅក្នុងកម្មវិធីមួយ ហាក់បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើការចែករំលែកជាច្រើន ដោយនៅក្នុងនោះ Lee Min Ho បានចេញមកជាមួយនឹងរៀបចំខ្លួនយ៉ាងស្រស់សង្ហា ទឹកមុខភ្លឺស្វាង ដែលអាចមើលឃើញច្បាស់ៗពីសម្រស់ក្មេងជាងវ័យ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបង្ហាញមួយនេះ បណ្ដាទស្សនិកជាច្រើន បានលើកឡើងជាបន្តបន្ទាប់ និងសរសើរមិនដាច់ពីមាត់ពីភាពទាក់ទាញ ពោរពេញដោយមន្តស្នេហ៍ដូចជាទេវបុត្រ ដោយសារតែរូបរាងសង្ហា និងភាពវ័យក្មេង ស្របពេលដែលមានអាយុកាន់តែច្រើន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Lee Min Ho
Lee Min Ho
Lee Min Ho
Lee Min Ho
Lee Min Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]