តៃវ៉ាន់៖ កាលពីពេលកន្លងទៅនេះ តារាសម្ដែងស្រី Barbie Hsu ហាក់កំពុងតែមានរឿងរកាំរកូស ជាមួយនឹងអតីតស្វាមី ព្រមទាំងអតីតម្ដាយក្មេក ក្នុងពេលដែលរូបនាង ត្រូវបានចោទប្រកាន់ពីម្ដាយខាងអតីតស្វាមីទៅលើរឿងរ៉ាវមួយចំនួន ក្រោយពួកគេបានលែងលះគ្នាមួយរយៈទៅហើយ។
ក្នុងនោះដែរ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា តារាស្រីរូបនេះ ក៏បានបង្ហោះសារឆ្លើយតប ទៅនឹងការចោទប្រកាន់របស់អតីតម្ដាយក្មេក លើកឡើងពីរឿងមួយចំនួន ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានបដិសេធ ទៅលើការដែលនាងទទួលយកការប្រើប្រាស់សារធាតុហាមឃាត់ ដោយបានរៀបរាប់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រី Barbie Hsu ថែមទាំងបាននិយាយដល់រឿង កិច្ចសន្យាលែងលះ ដោយយោងតាមនោះ នាងត្រូវបានអតីតស្វាមី បង់ប្រាក់មួយលានដុល្លាតៃវ៉ាន់(ប្រហែលជាង ៣ម៉ឺនដុល្លា) ជារៀងរាល់ខែ ដើម្បីទូទាត់ សងការខូចខាតផ្លូវចិត្តរបស់នាង បូកនឹងប្រាក់ ២០០០០០ យន់(ប្រហែលជិត៣ម៉ឺនដុល្លារ) សម្រាប់ការចំណាយលើការរស់នៅរបស់គ្រួសារ។ ហើយក្នុងនោះ នាងបាននិយាយថា កន្លះឆ្នាំមុន អតីតស្វាមីបានរារាំង ហើយមិនបង់ប្រាក់មួយលានដុល្លាតៃវ៉ាន់ ក្នុងមួយខែនោះទេ ដែលជាការបំពានកិច្ចសន្យា ខណៈដែលនាងមិនអាចទាក់ទងបាន ដូច្នេះនាង ក៏បានសម្រេចដាក់ពាក្យប្តឹង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]