ថៃ៖ អាចនិយាយបានថា​ គឺជាតារាស្រីពីរដួង រវាង Aff Taksaorn និង Nune Woranuch ដែលបច្ចុប្បន្ននេះ នៅតែត្រូវបានទស្សនិកជន លើកឡើងនិងកោតសរសើរពីសមត្ថភាពនៅក្នុងសិល្បៈ ព្រមទាំងជាតារាស្រីជួរមុខ ដែលមានសម្រស់ស្អាត អាចឆក់យកចិត្តហ្វេនៗជាច្រើន ផងដែរ។ 

ដោយឡែក ថ្មីៗ​នេះ នៅក្នុង​ឱកាសដែលបានជួបគ្នារវាងជំនួបតារាស្រីទាំងពីរដួងនេះ បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ នៅពេលដែល Nune បាន​បញ្ចេញ​រូបភាព​ប៉ុន្មានសន្លឹករួមគ្នា ពេលថតរូបជាមួយ Aff ដោយមានស្នាមញញឹមផ្អែម មើលទៅស្រស់ស្អាត ព្រមជាមួយនឹងការរៀបចំខ្លួនយ៉ាងទាក់ទាញ ដូចជានារីវ័យក្មេងជំនាន់ថ្មី ខណៈដែលម្នាក់ៗមានវ័យជាង ៤០ឆ្នាំរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្នកទាំងពីរ ថែមទាំងបានធ្វើឲ្យបណ្ដាអ្នកគាំទ្រគ្រប់​គ្ នា​ចូល​មក​បញ្ចេញ​មតិ​សរសើរទាំងសម្រស់ និងភាពស្និទ្ធស្នាលគួរឲ្យស្រលាញ់ និងសង្ឃឹមថា តារាស្រីទាំងពីរនឹងអាចសហការការងារគ្នា ក្នុងពេលខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nune
Nune
Nune
Aff
Aff
Aff
Aff និង Nune
Aff និង Nune
Aff និង Nune

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]