ថៃ៖ តារាសម្ដែងស្រីជើងចាស់ Anne Thong ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយមានហ្វេនគាំទ្រទាំងក្នុងនិងក្រៅប្រទេស។ ពិតណាស់ បើទោះបីមិនសូវសម្ដែងរឿងច្រើនដូចពេលមុនៗ ប៉ុន្តែនាងនៅតែមានឈ្មោះល្បីល្បាញខ្លាំង។ អាចនិយាយបានថា តារាស្រីរូបនេះ អាចឈរជើងលើវិថីសិល្បៈ ក្នុងលំដាប់លេខរៀងទី១ក្នុងប្រទេសដដែល។ 

មួយវិញទៀត បើក្រឡេកមើលរូបសម្ផស្ស Anne Thong ត្រូវបានហ្វេនៗសរសើរពីរូបសម្រស់នាងជានិច្ច។ លើសពីនេះទៅទៀតស្ទាយ៍តែងខ្លួននាងក៏ទាន់សម័យ ហើយសាកសមនឹងរូបរាងនាងតែម្ដង។ ម្យ៉ាងវិញទៀត ឆ្នាំថ្មីនេះនាងឈានចូលវ័យ៤៦ឆ្នាំ ប៉ុន្តែមិនចាស់ទៅតាមវ័យសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើមើលទៅរូបភាពដែល Anne Thong បានបង្ហោះមុននេះ ឃើញថាសម្រស់នាងពិតជាស្រស់ស្អាត ហើយក្មេងខ្លាំងសឹងមិនសមនឹងវ័យ៤៦ឆ្នាំទេ ហើយស្បែកមុខគឺតឹងណែន ភ្លឺរលោង គ្មានស្នាមជ្រួញសូម្បីបន្តិច។ ដោយរូបភាពទាំងនេះ មើលហើយលេចធ្លោ ទាក់ភ្នែកហ្វេនៗអត់ទ្រាំសរសើរពីសម្រស់ដ៏ផូរផង់នាងមិនបានទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]