រាជធានីភ្នំពេញ ៖ តាំងពីឡើងងារជាឧកញ៉ាមក តារាចម្រៀង ខេមរៈ សិរីមន្ត រវល់ស្ទើរដកឃ្លាមិនរួចពីមុខជំនួញអចលទ្រព្យរបស់ខ្លួន ប៉ុន្តែយ៉ាងណាក្តី រូបលោកនៅតែឆ្លៀតពេលឡើងច្រៀងលើឆាកតន្ត្រីដូចធម្មតា មិនប្រកាន់ខ្លួនជាឧកញ៉ានោះឡើយ។

តួយ៉ាង កាលពីពេលថ្មីៗនេះ ហ្វេនៗថតជាប់ ឧកញ៉ា ខេមរៈ សិរីមន្ត ឡើងបទ«បាត់ដំបងបណ្តូលចិត្ត» បើកក្បាលចម្រៀងភ្លេចបារ៉ូលអស់ ដោយហ្វេនៗនាំគ្នាបង្ហើបឲ្យវិញ ព្រោះបទនេះក៏ចេញហើយច្រើនឆ្នាំ ការងារពេលនេះក៏មានច្រើន ធ្វើឲ្យរូបលោកភ្លេចទំនុកសាច់ចម្រៀងរបស់ខ្លួនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ មហាជននាំគ្នាសរសើរIdol ចេញច្រៀងលើឆាកតន្ត្រីច្រើនឆ្នាំមកហើយ ប៉ុន្តែពេលបកស្រាយចម្រៀងចាស់មួយបទនេះ ទើបដឹងច្បាស់ថា ទឹកដមសម្លេងរបស់រូបលោកមិនប្រែប្រួលឡើយ នៅពិរោះរណ្តំ មិនចាញ់កាលចេញច្រៀងដំបូងៗប៉ុន្មានឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ឧកញ៉ា ខេមរៈ សិរីមន្ត 
  ឧកញ៉ា ខេមរៈ សិរីមន្ត 
  ឧកញ៉ា ខេមរៈ សិរីមន្ត 
  ឧកញ៉ា ខេមរៈ សិរីមន្ត 
  ឧកញ៉ា ខេមរៈ សិរីមន្ត 
  ឧកញ៉ា ខេមរៈ សិរីមន្ត 

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (5) Watch | Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត