កម្សាន្ត៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេឃើញមានយុវវ័យជាច្រើន ចាប់ផ្ដើមមានគំនិតថតវីដេអូបង្ហោះលើបណ្ដាញសង្គម។ ហើយគ្រប់វីដេអូដែល ពួកគេបានបង្ហោះសុទ្ធសឹងតែទទួលបានការគាំទ្រ និងមានអ្នកចុចចូលមើលវីដេអូច្រើនគួរឲ្យកត់សម្គាល់។ម្យ៉ាងវិញទៀត ក្រោយបង្ហោះវីដេអូទទួលបានប្រជាប្រិយភាពពីមួយវីដេអូ ទៅមួយវីដេអូ កាន់តែមានអ្នកចូលចិត្តច្រើន ធ្វើឲ្យយុវជនទាំងនោះ មានការងារច្រើនជាងមុន រហូតមានបណ្ដាក្រុមហ៊ុនជាច្រើន បានទាក់ទងហៅថតផ្សាយផលិតផលជាដើម។
យ៉ាងណាមិញ បើក្រឡេកមើលInfluencerវ័យក្មេងល្បីៗ ដែលតែងថតរូប ឬវីដេអូជាគូ ត្រូវបានអ្នកលេងបណ្ដាញសង្គមផ្សំផ្គុំពួកគេ ហើយសង្ស័យមានទំនាក់ទំនងស្នេហានឹងគ្នាជាដើម។ មូលហេតុហ្វេន ចាប់គូឲ្យដោយសារInfluencerទាំងនោះ មានភាពស្និទ្ធនឹងគ្នា ហើយបង្ហាញសកម្មភាពស្វីតៗដូចគូស្នេហ៍។ ហើយInfluencer ដែលហ្វេនផ្គូរផ្គងឲ្យនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា មីណា និងលោក សៀក
អាចនិយាយបានថា កញ្ញា មីណា និងលោក សៀក ជាដៃគូរួមការងារជាមួយគ្នាច្រើនឆ្នាំ ហើយតែងតែថតវីដអូ ឬចូលរួមកម្មវិធីជាមួយគ្នាញឹកញាប់។ ជាពិសេស មើលទៅអ្នកទាំងពីរហាក់បីមានចិត្តលើគ្នា ដូច្នេះហើយហ្វេនជាច្រើននាំគ្នាចាប់គូឲ្យបែបនេះ។
២៖ កញ្ញា លីន វី និងលោក ណារ៉ូ វី
ពិតណាស់ កញ្ញា លីន វី ទើបចាប់ដៃគូថតវីដេអូជាមួយនឹងលោក ណារ៉ូ វី ហើយរាល់វីដេអូអ្នកទាំងពីរ ពិតជាស្វីតខ្លាំង ដែលជាហេតុហ្វេនចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាពិតៗ។
៣៖ កញ្ញា ជេននី វី និងលោក ដេវីត អ៊ឹង
កញ្ញា ជេននី វី និងលោក ដេវីត អ៊ឹង មួយរយៈចុងក្រោយនេះ តែងមានការងាររួមគ្នាជានិច្ច ហើយអ្នកទាំងពីរមើលទៅស្និទ្ធស្នាលនឹងគ្នាខ្លាំង។ ក្នុងនោះដែរ តារាវ័យក្មេងទាំងពីររូបនេះ ក៏មិនខុសពីតារាពីរគូខាងលើ ដោយអ្នកទាំងពីត្រូវបានហ្វេនចង់ឲ្យស្រលាញ់គ្នាពិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]