ភ្នំពេញ៖ ផ្សារសកល eMarketplace គឺជាបណ្តាញអាជីវកម្មអេកូឡូស៊ី Business Eco System ដែលបានផ្សាភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល អ្នកចែកចាយទំនិញបោះដុំ អ្នកលក់រាយ ទៅកាន់អតិថិជនប្រើប្រាស់ចុងក្រោយ ដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ និងអ្នកចែកចាយទំនិញរបស់ខ្លួនកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ។
សម្រាប់អតិថិជនដែលធ្វើការបញ្ជាទិញទំនិញនៅលើផ្សារសកល eMarketplace និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ធានាបាននូវតម្លៃទាបដោយសារតែទំនិញដែលដាក់លក់លើផ្សារសាកលមិនត្រូវបានគិតកម្រៃជើងសារនោះទេ ដូច្នេះអតិថិជនអាចធ្វើបញ្ជាទិញនៅក្នុងតម្លៃទាបជាងទីផ្សារចាប់ពី 10% ឡើងទៅ។ ក្រៅពីនេះនៅមានការលក់បញ្ចុះតម្លៃ និងការផ្តល់ជូននូវគូប៉ុងបញ្ចុះតម្លៃដ៏សំបូរបែប , មានការធានាលើការបញ្ជាទិញត្រឹមត្រូវដោយមិនបារម្ភពីទំនិញបែកបាក់ ខូចគុណភាព ឬខុសផលិតផល ហើយអតិថិជនអាចធ្វើការប្រៀបធៀបតម្លៃទំនិញពីអ្នកលក់ផ្សេងៗគ្នាមុនពេលសម្រេចចិត្តទិញ។ បន្ថែមពីនេះ រាល់សកម្មភាពទិញទំនិញនៅលើផ្សារសាកលមានន័យថាជាការចូលរួមគាំទ្រ និងជំរុញទីផ្សារផលិតផលក្នុងស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ឃឺរី ឡេង នាយកប្រតិបត្តិក្រុមហ៊ុន រិច មី Riich Me នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ និងដំណើរការជាផ្លូវការផ្សារសកល (eMarketplace) នៅព្រឹកថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណផ្សារទំនើប K Mall បានលើកឡើងថា ៖
លោកបន្តថា ៖
សូមជម្រាបថា ផ្សារសកលត្រូវបានបង្កើតឡើងសម្រាប់ជំរុញទីផ្សារដល់ម្ចាស់អាជីវកម្មក្នុងស្រុក គ្រប់បណ្តាលម្ចាស់ជីវកម្មទាំងអស់ អាចដាក់លក់ផលិតផលរបស់ខ្លួននៅលើផ្សាកលបានដោយសេរី តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ePOS Go Digital ឬ ប្រព័ន្ធអីខលមើសរបស់ក្រុមហ៊ុន Riich Me។
លោក ឃឺរី ឡេង បានមានប្រសាសន៍បន្តទៀតថា ៖
លោកបន្តថា ៖
ផ្សារសកល eMarketplace App ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់មិនគិតថ្លៃសម្រាប់បណ្តាក្រុមហ៊ុន និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទំនើបកម្មអាជីវកម្ម ePOS Go Digital របស់ក្រុមហ៊ុន ePOS Go Digital និងប្រព័ន្ធអ៊ីខមមើស e-Commerce Solution របស់ក្រុមហ៊ុនវិចមី Riich Me។ ការដាក់លក់ ផលិតផលនៅលើបណ្តាញផ្សារសកល eMarketplace មិនគិតកម្រៃជាងសារ ហើយរឹតតែពិសេសជាងនេះទៅទៀត គឺមានការគាំទ្រពីធនាគារ ABA Bank ដោយម្ចាស់អាជីវកម្មអាចទទួលបានការទូតទាត់ភ្លាមៗតាមរយៈ ABA Pay និងការទូទាត់ពីធនាគារផ្សេងៗតាមរយៈ KH-QR ដោយស្វ័យប្រវត្តិចូលទៅក្នុងគណនេយ្យផ្ទាល់ខ្លួន ដោយមិនចាំបាច់រង់ចាំយូរ។
គួរបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ និងដំណើរការនូវផ្លូវការនូវបណ្តាញផ្សារសាកល eMarketplace App ដែលជាប្រព័ន្ធអាជីវកម្មបែបអេកូឡូស៊ី eco business នៅបរិវេណផ្សារទំនើបខេម៉ល K Mall ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន រិចមី Riich Me សហការជាមួយនឹងក្រុមហ៊ុន ePOS Go Digital ក្រោមវត្តមានម្ចាស់អាជីវកម្មជាច្រើននាក់៕ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់លក់ទំនិញនៅលើផ្សារសកល eMarketplace លោកអ្នកអាចធ្វើការ ទំនាក់ទំនង 095 718 678, 017 918 678 ឬចូលទៅកាន់គេហទំព័រ www.eMarketplace.App។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]