ភ្នំពេញ៖ នៅចុងឆ្នាំ២០២២ មជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ មានការផ្ដល់ជូនយ៉ាងពិសេសលើការថែទាំ ជួសជុល និងផ្លាស់ប្ដូរគ្រឿងបន្លាស់ដែលនាំចូលពីប្រទេសជប៉ុន ព្រមទាំងមានការត្រួតពិនិត្យទូទៅលើរថយន្តដឹកទំនិញរបស់លោកអ្នកដោយឥតគិតថ្លៃថែមទៀតផង។

ការផ្ដល់ជូនកម្មវិធីប្រូម៉ូសិន ៣កញ្ចប់ព្រមគ្នា សម្រាប់អតិថិជនមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រូម៉ូសិនចុងឆ្នាំ

ចំពោះកញ្ចប់ប្រូម៉ូសិនមួយនេះ ផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃ10% លើការប្ដូរប្រេងម៉ាស៊ីន និងថែមជូននូវការត្រួតពិនិត្យដោយឥតគិតថ្លៃថែមទៀតផង។

២. បញ្ចុះតំលៃ10% លើគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុ

ការបញ្ចុះតំលៃ10% លើគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុ ដែលមានជាង ១ពាន់មុខ គុណភាពខ្ពស់ ប្រើប្រាស់ជាប់បានយូរ ដែលសុទ្ធសឹងតែនាំចូលពីប្រទេសជប៉ុនផ្ទាល់។

៣. សេវាកម្មជួសជុលរថយន្តចល័ត

សេវាកម្មជួសជុលរថយន្តចល័ត ផ្ដល់ភាពងាយស្រួល ទំនុកចិត្តខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត សម្រាប់អតិថិជនមានបញ្ហាខូចរថយន្តតាមដងផ្លូវ ឬ មិនអាចយករថយន្តមកជួសជុលផ្ទាល់នៅមជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ បាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខ 023 901 368/ 012 858 013 ឬ ទីប្រឹក្សាផ្នែកសេវាកម្ម ហើយធ្វើការណាត់ នោះក្រុមការងារនឹងទៅតាមការកំណត់។

កាផ្តល់ជូននេះសម្រាប់តែនៅក្នុងខែវិច្ឆិកា និងខែធ្នូប៉ុណ្ណោះ! សូមជំរាបដែលថា មជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានសេវាកម្ម និងមានលក្ខណៈពិសេសៗដូចជា៖

សេវាកម្ម៖

សេវាត្រួតពិនិត្យទូទៅ

សេវាកម្មប្តូរប្រងម៉ាស៊ីន

ត្រួតពិនិត្យប្រព័ន្ធហ្រ្វាំង

ត្រួតពិនិត្យប្រព័ន្ធទឹក

ត្រួតពិនិត្យប្រព័ន្ធភ្លើងរថយន្ត

ត្រួតពិនិត្យប្រព័ន្ធជើងក្រោម

ត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ និងមានសេវាកម្មជាច្រើនទៀត។

លក្ខណៈពិសេសៗ៖

ក្រុមជាងទទួលការបណ្តុះបណ្តាលពីប្រទេសជប៉ុន

បចេ្ចកទេស និងបចេ្ចកវិទ្យាទំនើបចុងក្រោយ

ទីកន្លែងជួសជុលធំទូលាយសំរាប់រថយន្តដឹកទំនិញធំៗ

កន្លែងទទួលភ្ញៀវមានផាសុកភាព និងមានបំរើភេសជ្ជៈ

ទីតាំងមជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ (ខេមបូឌា)តាមបណ្ដោយផ្លូវវេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា៕

ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]