ភ្នំពេញ៖ អាចនិយាយបានថា CL ជាតារាចម្រៀងK-popកូរ៉េខាងត្បូងដ៏មានឈ្មោះល្បីល្បាញខ្លាំង។ ចាប់តាំងពីបំបែកក្រុម2NE1 តារាស្រីរូបនេះ ក្លាយជាតារាទោល ហើយតែងចេញបទចម្រៀងថ្មីៗជូនហ្វេនជានិច្ច។ ម្យ៉ាងវិញទៀត ការងារក៏រឹតតែរវល់ ព្រមទាំងឧស្សាហ៍ចេញconcertតាមប្រទេសផ្សេងៗជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ 

យ៉ាងណាមិញ បើនិយាយដល់ការប្រគុំConert CL ក៏ធ្លាប់បានមកប្រទេសកម្ពុជាម្ដងរួចមកហើយ កាលពីចុងឆ្នាំ២០១៧។ រំលងបាន៥ឆ្នាំ យប់មិញនេះ តារាស្រីរូបនេះបានត្រឡប់មកកម្ពុជាសារជាថ្មីម្ដងទៀត ដើម្បីចូលរួមច្រៀងក្នុងConcertដ៏ធំប្រចាំឆ្នាំ២០២២នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមើលស្ទាយ៍តែងខ្លួន ឡើងយន្តយន្តមកកម្ពុជា គេឃើញ CL តុបតែងខ្លួនយ៉ាងលេចធ្លោទាក់ភ្នែកហ្វេនតែម្ដង។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ ឈុតសម្លៀកបំពាក់ដែលនាងបានស្លៀកខ្ទង់ពាន់ដុល្លារ គ្រាន់តែអាវក្រៅមួយមានតម្លៃដល់ទៅ៣៩៨០ដុល្លារ។ ក្នុងនោះដែរ តារារូបនេះមកដល់កម្ពុជាភ្លាម មានហ្វេនរង់ចាំទទួលយ៉ាងច្រើនកុះករ មិនចាញ់កាលនាងមកលើកដំបូងប៉ុន្មានឡើយ៕ 

ប្រភពរូបភាព៖ 2NE1 កម្ពុជា

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL
CL
CL
រូបភាពតម្លៃសម្លៀកបំពាក់ CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]