ចិន៖ យោងតាមបទប្បញ្ញត្តិ នាយកដ្ឋានពន្ធដារក្រុងប៉េកាំងបានពិន័យតារាប្រុស Kris Wu ជាមួយនឹងទឹកប្រាក់ ៨៣,៧ លានដុល្លារ។ ក្នុងនោះការផាកពិន័យចំនួន ៤ ដង សម្រាប់ផ្នែកនៃការបង្កើតអាជីវកម្មនិម្មិត ធ្វើសេចក្តីថ្លែងការណ៍មិនពិតអំពីប្រាក់ចំណូល ការគេចពន្ធ និង ៥ ដងសម្រាប់ការលាក់ប្រាក់ចំណូលផ្ទាល់ខ្លួន។
នៅថ្ងៃទី ២៥ ខែវិច្ឆិកា កាសែត People's Daily បានរាយការណ៍ថានាយកដ្ឋានពន្ធក្រុងប៉េកាំង បានត្រួតពិនិត្យពន្ធរបស់តារាចម្រៀង ដូចជាតារាសម្តែង Kris Wu បានរកឃើញថាពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ តារាប្រុសរូបនេះ បានគេចពន្ធចំនួន ១៣.២ លានដុល្លារអាមេរិក ដោយបំប្លែងអាជីវកម្មនិម្មិត ធ្វើរបាយការណ៍មិនពិត និងលាក់ប្រាក់ចំណូលផ្ទាល់ខ្លួនតាមរយៈសាខាក្នុងស្រុក និងបរទេសជាច្រើន។ លើសពីនេះទៅទៀត លោកក៏មិនបានបង់ពន្ធជាច្រើនទៀតដែរ ដែលសរុបជាទឹកប្រាក់ ១១,៧ លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្ងៃដដែល តុលាការ ក៏បានប្រកាសសាលក្រមដំបូងចំពោះលោក តារាប្រុសកើតឆ្នាំ ១៩៩២ រូបនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៣ ឆ្នាំពីបទរំលោភសេពសន្ថវៈចំនួន ២ ករណី។ ក្នុងនោះត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ ៦ខែ ពីបទរំលោភសេពសន្ថវៈ ១ឆ្នាំ ១០ខែ ពីបទអំពើខុសច្បាប់របស់ខ្លួន អ្វីដែលធ្ងន់ធ្ងររូបលោកនឹងត្រូវ និរទេសចេញពីប្រទេសចិនទៀតផង៕
ប្រភព៖ zingnews.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]