កូរ៉េខាងត្បូង៖ តារាសម្តែង Song Joong Ki បានបង្ហាញខ្លួននៅក្នុងរឿងភាគថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «Reborn Rich» បានធ្វើឲ្យមហាជន លើកមកនិយាយគ្រប់ៗគ្នា នៅលើបណ្តាញសង្គម នៃរូបរាងថ្មីរបស់លោកក្នុងរឿងមួយនេះ
តួយ៉ាង តារាសម្តែងប្រុសដែលលោកអ្នកបាន ស្គាល់យ៉ាងច្បាស់ជាអតីតស្វាមី តារាស្រី ហ៊៊ាន់ ជីអ៊ុន ចាយសម្រស់យ៉ាងស្រស់សង្ហា ទៅនឹងរូបរាងក្នុងតែងខ្លួន កម្លោះរឿងមហាជនវិទ្យាល័យ ទោះបីជារូបលោកមានវ័យ ៣៧ឆ្នាំក៏ដោយ ដោយគេបានទម្លាយរូបភាពជាច្រើនសន្លឹក ចែកចាយលើពាលពេញអ៉ីនធឺណែតដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានឃើញរូបភាព របស់តារាសម្តែងរូបនេះ វាត្រូវបានគេរិះគន់ភ្លាមៗតែម្តង ទៅនឹងរូបភាពរបស់លោក មើលទៅ កាត់តឲ្យក្មេងតឹងណែង សម៉ត់ខៃ តែផ្ទុយទៅវិញរូបភាពសម្រស់ពិត មានសភាពយៀរធ្លាក់ មិនសូវម៉ត់ខៃ ថែមទាំងឃើញស្នាមជ្រីវជ្រួញ ដែលធ្វើឲ្យមហាជន លើកឡើងថា សម្រស់របស់លោក ប្រែប្រួលមិនស្ទើរ ទៅតាមវ័យកាន់តែជ្រេរបស់លោក។
តែទោះជាយ៉ាងណា ក៏មានហ្វេនៗ បានលើកឡើងថា ព្រោះតែរូបលោក ដើរតួជាសិស្សសាលា ហេតុដូច្នេះ បានជាកាត់តបែបនេះ។ រហូតដល់ពេលនេះ ខាងប៉ុស្តិ៍ទូរទសស្សនិ៍័ដែលបានចេញផ្សាយ រឿងមួយនេះ មិនទាន់មានប្រត្តិកម្ម ឬក៏បញ្ចេញមតិ ដែលមហាជនរិះគន់បែបនេះនៅឡើយនោះទេ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]