ចិន៖ គឺជារឿងដ៏កក្រើកមួយ បន្ទាប់ពី តារាចម្រៀង Kris Wu Yi Fan ត្រូវបានកា.ត់.ទោ.សឲ្យជាប់ព.ន្ធ.នា.គារ រយៈពេល១៣ ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាពិសេស ទៅលើនាង Du Mei Zhu  ដែលជានារីដំបូងគេ ចេញមកបរិហារ និងបើកបណ្តឹងប្ដឹង អតីតសមាជិក EXO រូបនេះ ផងដែរ។

អ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ នោះគឺ នារីដ៏ស្រស់ស្អាតរូបនេះ ថែមទាំងបានធ្វើការLiveវីដេអូ ដោយរៀបរាប់ យ៉ាងលម្អិតពីដំណើរនៃការបោ.ក.បញ្ឆោ.ត និងប.ង្ខំ.ពី លោក Wu Yi Fan។ ជាមួយគ្នានេះ នាងបានលើកឡើងថា លោក Wu Yi Fan មានគណនី Weibo ដាច់ដោយឡែកមួយ ដើម្បីតាមប្រមា.ញ់ដល់នារីៗ ដែលប្រសិនបើ​​ឃើញថា​អ្នក​ណា​ដែល​គាប់​ភ្នែកហើយនោះ លោកនឹង​ប្រាប់​អ្នក​គ្រប់​គ្រង​ភ្លាមៗ​ថា ឲ្យនាំ​នាង​មក​ទីនេះ​មកឲ្យលោក។ បន្ទាប់មក អ្នកគ្រប់គ្រងនឹងផ្ញើសារសួរ ស្រីៗទាំងនោះ អំពីថ្ងៃខែឆ្នាំកំណើត កម្ពស់ ទម្ងន់ និងប្រវត្តិណាត់ជួប។ តែ សម្រាប់នាង គឺដោយសារតែអ្នកគ្រប់គ្រង ទទូចថាគ្រាន់តែជួបគ្នាផ្ទាល់តែប៉ុណ្ណោះ ទើបនាងមក ដោយនឹកស្មានមិនដល់ថា នឹងត្រូវចាញ់បោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៥ ខែវិច្ឆិកាកន្លងទៅនេះ តុលាការស្រុក Chaoyang ទីក្រុងប៉េកាំង បានផ្សព្វផ្សាយជាសាធារណៈ នូវសាលក្រមដំបូង ចំពោះ លោក Wu Yifan ដែល ត្រូវបានកាត់ទោ.សជាផ្លូវការឱ្យជាប់ព.ន្ធ.នា.គា.រ ១១ ឆ្នាំ ៦ ខែ ពីបទ.រំ.លោ.ភ.សេ.ព.ស.ន្ថ.វៈ និងដាក់ព.ន្ធ.នា.គា.រ ១ ឆ្នាំ ១០ ខែពីបទស.ហា.យ.ស្ម.ន់ ដែលសរុបមក តារាចម្រៀងរូបនេះ ត្រូវបានកាត់ទោ.សឱ្យជាប់ព.ន្ធ.នា.គារ ១៣ ឆ្នាំ ហើយនឹង ត្រូវនិរទេសចេញពីប្រទេសចិន បន្ទាប់ពីជាប់ព.ន្ធ.នា.គារ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kris
Kris
Kris
Kris
Kris
Du Mei Zhu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]