រាជធានីភ្នំពេញ ៖ ក្រោយរៀបចំពិធីភ្ជាប់ពាក្យអស់រយៈពេលជាង១ឆ្នាំ អ្នកលក់ឡេអនឡាញកញ្ញា តេង ដាណា ហៅ អាម៉ីនិងគូដណ្តឹង បានរៀបចំពិធីមង្គលការតាមប្រពៃណីយ៉ាងអធិកអធម កាលពីម្សិលមិញនេះ ខណៈរូបនាងកំពុងពពោះកូនដំបូងរយៈពេល១ខែមកហើយ។

យ៉ាងណាមិញ ទិដ្ឋភាពក្នុងពិធីពិតជាស្រស់ស្រាយ រីករាយខ្លាំង កូនកំលោះនិងកូនក្រមុំ ញញឹមបិទមាត់មិនជិតឡើយ ក្រឡេកទៅបងស្រីរបស់ អាម៉ី គឺកញ្ញា អាជី ក៏រីករាយជំនួសប្អូនស្រីមិនស្ទើរឡើយ ជាមួយគ្នានេះ គេក៏ចាប់អារម្មណ៍នឹងការរៀបចំតុបតែងខ្លួនរបស់រូបនាងក្នុងពិធីមង្គលមួយនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្លាប់តែលេងខ្លួនបែបស៉ិចស៊ី ស្រស់ឆើតឆាយ តែក្នុងថ្ងៃជ័យរបស់ប្អូនស្រី កញ្ញា អាជី ផ្លាស់ប្តូរស្ទាយ៍ចាស់ខ្លួនចេញ មកស្លៀកពាក់បែបរមទម្យ តុបតែងខ្លួនបែបសុភាពៗ ជះសម្រស់គួរឲ្យទាក់ទាញ ធ្វើឲ្យមហាជនមួយចំនួនតូចល្បីថា ពេលនេះ រូបនាងកាន់តែស្រស់ស្អាតជាងមុនឆ្ងាយដាច់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា អាជី
កញ្ញា អាជី
កញ្ញា អាជី និងគូដណ្តឹង
កញ្ញា អាជី ក្នុងពិធីមង្គលប្អូនស្រី
កញ្ញា អាជី ក្នុងពិធីមង្គលប្អូនស្រី
កញ្ញា អាជី ក្នុងពិធីមង្គលប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]