ភ្នំពេញ៖ ជាការពិត កាលពីថ្ងៃ២៥ ខែវិច្ឆកា ឆ្នាំ២០២២ ថ្មីៗនេះ Queen Of K-pop កញ្ញា CL បានវិលត្រលប់មកសម្ដែង នៅប្រទេសកម្ពុជាជាលើកទីពីរ ដែលការសម្ដែងរបស់ តារារ៉េបដ៏ល្បីទូទាំងពិភពលោករូបនេះ បានប្រព្រឹត្តិឡើងកាលពីយប់ថ្ងៃ២៦ ខែ វិច្ឆកា ២០២២កន្លងទៅនេះ ។
ជាមួយគ្នានេះ សម្រាប់វត្តមានជាលើកទីពីរនេះ CL នៅតែទទួលបានការស្វាមគមន៍ ពីសំណាក់ហ្វេនៗនៅក្នុងប្រទេសកម្ពុជារាប់ម៉ឺននាក់ ដែលរង់ចាំទស្សនាការសម្ដែងដ៏អស្ចារ្យរបស់នាង យ៉ាងអន្ទះសារ ថែមទាំងស្ថិតក្រោមតំណក់ទឹកភ្លៀងថែម ជាមួយនឹងសម្លេងស្រែកហូរកញ្ជ្រៀវយ៉ាងសប្បាយលើសលប់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីការសម្ដែង របស់ Queen Of K-pop កញ្ញា CL ហើយ ហ្វេនៗអ្នកគាំទ្រ បានចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ ដែលជាហ្វេសសិន របស់ Queen CL ជាមួយនឹងឈុតខ្មៅ សំពត់វែង ដែលបិទសាច់ជិត មិនបញ្ចេញលើក្រោមឡើយ ក្នុងការសម្ដែងនៅក្នុងប្រទេសកម្ពុជានេះ ដែលធ្វើឲ្យអ្នកគាំទ្ររឹតតែមានការពេញចិត្តខ្លាំងថែមទៀត ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]