តៃវ៉ាន់៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាកន្លងទៅនេះ យោងតាមប្រភព Sina បានរាយការណ៍ពី បណ្តឹងទាមទារថ្លៃចិញ្ចឹមកូន និងសង្គ្រា.មពាក្យសម្តីតាមប្រព័ន្ធអនឡាញរវាង តារាស្រី Barbie Hsu និងអតីតស្វាមី ដែលធ្វើឲ្យអ្នកសិល្បៈជាច្រើន មានការពាក់ព័ន្ធ។
ដោយនៅក្នុងនោះដែរ តារាសម្ដែងស្រី Ruby Lin បានសម្ដែងពីការមិនសប្បាយចិត្ត ពេលត្រូវបានគេសួរសំណួរមិនពេញចិត្តជាច្រើនដង អំពីឧប្បត្តិហេតុនេះ។ ហើយកាលពីមុននោះ ខណៈក្នុងកម្មវិធីមួយ ដែលនាងចូលរួមនោះ មានទស្សនិកជនបានសួរថាតើ នាងអាណិតBarbie Hsu ឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈដែល Ruby Lin ចែករំលែកថា៖
លើសពីនេះ តារាសម្ដែងស្រីរូបនេះ ថែមទាំងបានបង្ហាញទៀតថា នាងពិតជាមិនដឹងរឿងរ៉ាវរបស់គេទេ ព្រោះ វាគឺជារឿងឯកជនរបស់គ្រួសារគេ ហើយក៏ប្រាប់ថា ពួកគេទាំងពីរនាក់ កម្រនឹងទាក់ទងគ្នាជាលក្ខណៈឯកជន។ ជាពិសេស តារាស្រី Ruby Lin ហាក់ខឹងសម្បារ ព្រោះទស្សនិកជនជាច្រើន បានសួរពីម៉ាកពូកថ្មី ដែលហាក់ដូចជាចង់បញ្ជាក់ថា អាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ មិនសប្បាយរីករាយដូច Barbie Hsu ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]