ថៃ៖ ជឿជាក់ថា ប្រិយមិត្តអ្នកគាំទ្រ វិស័យខ្សែភាពយន្តថៃ ប្រាកដជាបានស្គាល់ច្បាស់ហើយ តួអង្គប្រុសស្រី ក្នុងរឿងបែបមនោសញ្ចេតនា«Friend Zone» គឺ កញ្ញា Baifern និង លោក Nine Naphat ។

តួយ៉ាង បន្ទាប់ពីបានសម្ដែងរួមគ្នា ក្នុងខ្សែភាពយន្ត«Friend Zone» យ៉ាងស៊ីសង្វាក់គ្នា សមគ្នាយ៉ាងខ្លាំងរួចមក ដៃគូសម្ដែង Baifern និង លោក Nine Naphat ក៏ត្រូវបានហ្វេនអ្នកគាំទ្រជាច្រើន តែងតែគូផ្គង គាំទ្រឲ្យអ្នកទាំងពីរស្រលាញ់គ្នា ទាំងក្រៅខ្សែភាពថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់បច្ចុប្បន្ន បំណងប្រាថ្នារបស់ហ្វេនក៏ហាក់ត្រូវបានសម្រេច ក្រោយពីលេចលឺពត៌មានថា Baifern និង Nine បានបញ្ចប់ពាក្យ ថា«Friend Zone»  ហើយមកជាទំនាក់ទំនង ស្នេហា វិញពិតមែន។ ប៉ុន្ដែសម្រាប់អ្នកណា តាមស្រឡាញ់អ្នកណាមុន អ្នកណាសុំស្រឡាញ់ ចាប់ផ្ដើមទំនាក់ទំនងស្នេហាមួយនេះតាំងពីពេលណា គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ គឺរង់ចាំការបកស្រាយពីសមីខ្លួនតែប៉ុណ្ណោះ៕

ប្រភព៖ Thailand star-Cambodia Fanclub

សូមទស្សនារូបភាពខាងក្រោម៖

Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]