តៃវ៉ាន់៖ ជាមួយនឹងរឿងជម្លោះពាក្យសម្ដីតាមអនឡាញ រវាង អតីតប្ដីប្រពន្ធ តារាស្រី Barbie Hsu និងលោក Wang Xiaofei នៅតែជាទីចាប់អារម្មណ៍ពីមហាជនជាច្រើន លើសពីនេះ អតីតស្វាមីរបស់តារាស្រីរូបនេះ ថែមទាំងបាន រិះគន់ថាស្វាមីថ្មីរបស់នាង ថាជាមនុស្សកំសាក ពេលស្នាក់នៅផ្ទះប្រពន្ធ ដេកលើពូកដែលអតីតប្តីបានទិញ ទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ លោក DJ Koo ដែលជាស្វាមីថ្មីរបស់ Barbie Hsu បានចែករំលែកយ៉ាងខ្លី នៅលើទំព័រផ្ទាល់ខ្លួន ទាក់ទងនឹងរឿងអាស្រូ.វ ជាមួយនឹង Barbie Hsu ដែលមានការលើកឡើង រូបលោកហាក់ដូចជាបាននិយាយការពារខ្លួន ព្រមទាំងភរិយា ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយការលើកឡើងមួយនេះ គឺសំដៅលើពាក្យចចាមអារ៉ាម ដែលថាលោក បានទៅទីក្រុងតៃប៉ិក្នុងឆ្នាំ ២០១៨ ដើម្បីជួប Barbie Hsu ដែលធ្វើឱ្យមានការសង្ស័យថា នាងលួចមានទំនាក់ទំនងស្នេហា។ ជាពិសេស នេះជាលើកទី១ហើយ ដែល DJ Koo បានចេញមកនិយាយ ចាប់តាំងពី មានរឿងប្ដឹ.ងទាស់ពាក្យសម្ដីគ្នា រវាងប្រពន្ធ និងអតីតស្វាមី៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]