រាជធានីភ្នំពេញ ៖ កក្រើកហ្វេនៗតារាកូរ៉េ បន្ទាប់ពីតារាចម្រៀងល្បីឈ្មោះជនជាតិកូរ៉េ កញ្ញា CL អញ្ជើញមកកម្ពុជា ដើម្បីច្រៀងក្នុងការប្រគុំតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់ ក្រុមហ៊ុនស្រាបៀរ Vattanak កាលពីយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ទៀតសោត នេះរាប់ជាលើកទី២ហើយ ដែលកំពូលតារាចម្រៀងរូបនេះ មានវត្តមាននៅកម្ពុជាលើឆាកតន្ត្រីដ៏ធំយ៉ាងដូច្នេះ។

យ៉ាងណាមិញ មិនត្រឹមតែមានអ្នកគាំទ្រចូលរួមច្រើនកុះករនៅក្នុងថ្ងៃប្រគុំតន្ត្រីនោះឡើយ ងាកត្រឡប់ទៅមើលពេលមកដល់ទឹកដីកម្ពុជាដំបូង មានហ្វេនៗជាច្រើនភ្លូកទឹកដីទៅរងចាំទទួលIdol ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទាំងកណ្តាលយប់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មកដល់ព្រលានភ្លាមៗនោះ គេក្រឡេកឃើញ តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់ Harayuth អាចយកហត្ថលេខាពីកំពូលតារាចម្រៀងរូបនេះបានដំបូងគេ តែផ្ទុយទៅវិញ ក្រោយឃើញវីដេអូមុននឹងទទួលបានហត្ថលេខានោះ បែរជារងការរិះ.គន់ពីមហាជនទៅវិញ។ ក្នុងនោះ គេឯងមិនពេញចិត្តជាខ្លាំង ចំពោះកាយវិការរបស់រូបលោក ខណៈមានហ្វេនៗរបស់CLជាច្រើននាក់ទៀត ដែលមិនធ្វើរឿងដូចលោកឡើយ ដោយចង់បានហត្ថលេខាពេក រូបលោកត្រូវអង្គរក្សច្រាន បះដៃបះជើង រលា.ត់ជង្គង់ ទន្ទឹមនឹងនោះក៏មានបងប្អូនមួយចំនួនតូច បញ្ចេញមតិថា នេះហើយហេតុតែជា Real Fan តើអ្នកអានយល់យ៉ាងណាដែរ ចំពោះវីដេអូខ្លីមួយនេះ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក Harayuth
លោក Harayuth
លោក Harayuth
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]