បរទេស៖ ក្រៅពីមានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពនៅក្នុងសិល្បៈកម្សាន្តហើយនោះ តារាប្រុសស្រីជាច្រើនរូបនេះ ព្រមទាំងជាគូស្នេហ៍ប្ដីប្រពន្ធ ដែលកំពុងតែត្រូវបានបណ្ដាញទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតរស់នៅ ក៏ដូចទ្រព្យសម្បត្តិដ៏ច្រើនមហាសាល អាចធ្វើឲ្យពួកគេបានដណ្ដើមបានឈ្មោះ មហាសេដ្ឋី ទៀតផង។ នៅក្នុងនោះដែរមានដូចជា៖
១. តារាសម្ដែងស្រី Salma Hayek និងស្វាមី François Pinault៖ គឺជាតារាសម្តែងស្រីមួយរូប មានដើមកំណើតម៉ិកស៊ិក និងជាមហាសេដ្ឋីម៉ូដបារាំង ដែលមានទ្រព្យសម្បត្តិតម្លៃ ៧.១ ពាន់លានដុល្លារ ដូច្នេះហើយ ប្ដីប្រពន្ធតារាប្រុសស្រីទាំងពីរ ត្រូវបានគេលើកឡើងថា ជាគូស្នេហ៍ដ៏មានបំផុតក្នុងកម្មវិធីសិល្បៈកម្សាន្ត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. អ្នកដឹកនាំរឿង Steven Spielberg និងភរិយា តារាស្រី Kate Capshaw៖ សម្រាប់អ្នកដឹកនាំរឿងរូបនេះ ត្រូវបានគេដឹងថា បានចូលរួមក្នុងការបង្កើត និងផលិតខ្សែភាពយន្តជាង ១០០ ជាមួយនឹងប្រាក់ចំណូលសរុបរបស់ Box Office ជាង ២៥ ពាន់លានដុល្លារ ហើយ លោក Spielberg ក៏ជាមហាសេដ្ឋីដែលមានបំផុតម្នាក់នៅហូលីវូដ នៅសព្វថ្ងៃនេះ។ ជាពិសេស សម្រាប់ទ្រព្យសរុបរបស់ ប្ដីប្រពន្ធអ្នកទាំងពីរ គឺមានប្រមាណ ៣,៥ ពាន់លានដុល្លារ។
៣. តារាសម្ដែងស្រី Oprah Winfrey និងគូស្នេហ៍ លោក Stedman Graham៖ តារាស្រីរូបនេះ គឺជាតារាទូរទស្សន៍មួយរូប ដែលមានទ្រព្យសម្បត្តិប្រមាណ ២,៦ ពាន់លានដុល្លារ ដោយរក្សាបានតំណែងជាស្ត្រី ដែលមានបំផុតនៅអាមេរិក ដោយ ប្រាក់ចំណូលរបស់នាង ភាគច្រើនបានមកពីកម្មវិធីទូរទស្សន៍ និងប្រព័ន្ធទស្សនាវដ្តីដែលនាងបានបង្កើត។ ហើយនៅពេលបន្ថែម ទៅលើទ្រព្យសម្បត្តិសរុបរបស់ស្វាមី ដែលជាវាគ្មិន អ្នកនិពន្ធ និងអ្នកជំនួញ អ្នកទាំងពីរ មានទឹកប្រាក់ចំនួន ៣,៤ ពាន់លានដុល្លារ។
៤. តារាម៉ូដែលស្រី Miranda Kerr និង ស្វាមី លោក Evan Spiegel៖ សម្រាប់តារាបង្ហាញម៉ូតរូបនេះ រួមទាំងស្វាមីដែលជាអ្នកជំនួញ មានទ្រព្យសម្បត្តិ តម្លៃប្រហែល ៣,៤ ពាន់លានដុល្លារផងដែរ។
៥. តារាចម្រៀងស្រី Beyoncé និងស្វាមី លោក Jay-Z៖ សម្រាប់តារាចម្រៀងទាំងពីររូបនេះ ត្រូវបានទទួលស្គាល់ថាជាក្រុមអ្នកមាន និងមានឥទ្ធិពលបំផុតនៅក្នុងពិភពតន្ត្រី។ បច្ចុប្បន្នពួកគេ មានទ្រព្យសម្បត្តិ ១,៨ ពាន់លានដុល្លារ ដែលក្នុងនោះ ១,៥ ពាន់លានដុល្លារ គឺបានមកពីសមត្ថភាពរបស់មហាសេដ្ឋី Rapper ក្នុងការរកលុយបានយ៉ាងច្រើន។ ហើយ យោងតាមទស្សនាវដ្ដី Forbes លោក Jay-Z គឺជាសិល្បករហ៊ីបហប ដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២១ ដោយរកបាន ៤៧០ លានដុល្លារ។
៦. លោក Nick Candy និងភរិយា តារាស្រី Holly Valance៖ តារាសម្ដែងស្រីរូបនេះ រួមទាំងស្វាមីរបស់នាង ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិប្រមាណ ១,១ ពាន់លានដុល្លារ ។ ហើយ ទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានបង្ហាញ ចាប់ពីពិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១២ ដែលមានតម្លៃ ៥ លានដុល្លារ។
ប្រភព៖ Zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]