កម្សាន្ត៖ ពិតណាស់ តារាចម្រៀងស្រី មាឌតូចល្អិត Ariana Grande មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងពិភពលោក ទទួលបាន ការស្រលាញ់គាំទ្រ ពីមនុស្សជាច្រើន ជាពិសេស យុវវ័យ។ តារាស្រីនេះ មានសម្លេងពិរោះ សមនឹងរូបរាងស្រឡូន ទោះកម្ពស់មិនសូវបាន ប៉ុន្ដែ Ariana ស្អាតមានមន្ដស្នេហ៍។    

ជាមួយគ្នានេះ បើក្រលេកមើលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា កញ្ញា រ៉ាប៊ី វិញ ក៏មិនណយដែរ ដោយកាលពីថ្មីៗនេះ រ៉ាប៊ី បានបង្ហាញខ្លួនក្នុងការប្រគុំតន្ត្រី ជាមួយនឹងសម្រស់ដ៏ខ្ចីញ៉េញ រាងស្តើងតូចច្រលឹង អ្វីដែលកាន់តែពិសេសគឺ សម្លៀកបំពាក់ដ៏ទាក់ទាញ ក្នុងឈុតពណ៌ទឹកប្រាក់ យ៉ាងលេចធ្លោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ក្នុងឈុតនោះ រ៉ាប៊ី ពិតជាស្អាតដូចតារាហូលីវូដអញ្ចឹង នៅពេលដាក់ផ្ទឹម ក្នុងឈុតបែបហ្វេសសិន ពណ៌ទឹកប្រាក់ដូចគ្នា ជាមួយនឹង Ariana Grande គឺតូចច្រលឹងស្អាតទាក់ទាញដូចគ្នា មើលមួយភ្លេតចង់ច្រលំគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

រ៉ាប៊ី
Ariana Grande 
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
Ariana Grande និង រ៉ាប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]