រាជធានីភ្នំពេញ ៖ នរណាមិនស្ងើច រឿងតុងទីនមានតំណាងចែកចាយ មានច្បាប់មេធាវីត្រឹមត្រូវ និងមានច្រើនក្បាលដូចជា អ្នកនាង ម៉ូលីកា អតីតតារាស្រីដែលសព្វថ្ងៃ ផ្ទុះការចាប់អារម្មណ៍លើបណ្តាញសង្គម ជាពិសេសថ្មីៗនេះទើបទទួលការរិះ.គន់ពីមហាជន រឿងនិយាយថា តារាសម្តែងស្រី សឿ សុធារ៉ា ជាមនុស្សឆ្កួ.ត។

តួយ៉ាង ក្រោយលេចឮដំណឹងនេះមិនប្លែកខ្លាំងនោះឡើយ ដោយសារមហាជនមួយចំនួនធំ ដឹងច្បាស់នឹងមានបញ្ហានេះកើតឡើងមិនយូរទេ ព្រោះមួយរយៈចុងក្រោយ មានកូនតុនទីនជាច្រើនបង្ហោះសារនិងវីដេអូខ្លីៗ ដែលមេតុនទីនបង្វិលលុយលែងទាន់ ស្កកច្រើនថ្ងៃ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ឮចេញពីមាត់របស់អ្នកនាង ម៉ូលីកា ដែលប្រកាសខ្លួនក្ស័យធន ព្រោះតុងទីន ប៉ុន្តែរូបនាង ហ៊ានធានានឹងសងលុយទៅកូនៗវិញមិនឲ្យបាត់មួយ១ដុល្លារឡើយ សុទ្ធចិត្តលក់ឡាន លក់របស់របរគ្រប់យ៉ាង តែសុំចិត្តពីបងប្អូនជាកូនតុនទីន ទុកពេលឲ្យខ្លួនដើម្បីរៀបចំផងចុះ រូបនាងក៏ជាជនរងគ្រោះម្នាក់ដែរ ដោយបានលើកឡើងដូច្នេះថា ៖

សំណេរអ្នកនាង ម៉ូលីកា
សំណេរអ្នកនាង ម៉ូលីកា
អ្នកនាង ម៉ូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ូលីកា