ភ្នំពេញ៖ ជាមួយការមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រគុំតន្ត្រី របស់ តារាចម្រៀងកូរ៉េ CL បានធ្វើឲ្យទស្សនិកជនជាច្រើន ចាប់អារម្មណ៍ ពេញចិត្ត និងបង្ហាញពីការគាំទ្រ ក្នុងការទៅទស្សនាការប្រគុំតន្រ្តីយ៉ាងច្រើនកុះករ កាលពីយប់ថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងទៅនេះ។

ដោយឡែក បន្ទាប់ពីកម្មវិធីមួយនេះត្រូវបានបញ្ចប់ តារាស្រី CL ក៏បានធ្វើការកម្សាន្តលំហែកាយ និងបានទៅទស្សនា នៅឯរមណីយដ្ឋានវត្តភ្នំ ប្រកបដោយភាពរីករាយ ដោយនៅក្នុងនោះនាងក៏បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ តារាស្រីរូបនេះ បានតុបតែងខ្លួនយ៉ាងសាមញ្ញក្នុងឈុត អាវធំខាងក្រៅពណ៌ក្រហម បិទបាំងជិតមិនបញ្ចេញនូវភាពស៊ិ.ច.ស៊ីយ៉ាងរមទម្យ។ ប៉ុន្តែ បើងាកមកមើលពីអាវមួយនេះ បានដឹងថា ជាអាវដែលមានតម្លៃថ្លៃមួយ បើទោះបីជាមើលទៅមានភាពសាមញ្ញធម្មតាក៏ដោយ ដែលតម្លៃរបស់វា គឺមានរហូតដល់ ៦៩០ ដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖ 

CL
CL
CL
CL
CL
CL
CL
CL
CL
CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]