ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ នៅជិតរង្វង់មូលនាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ទី២៦ ថ្មីៗនេះ។
វត្តមានដ៏ភ្ញាក់ផ្អើលរបស់តារាចម្រៀងអន្តរជាតិ KPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាកនិងការសម្តែងដ៏ប្លែកមិនធ្លាប់មាន អមជាមួយសម្រែកហូរកញ្រ្ជៀវ ដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀងយ៉ាងណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាប្រវត្តិសាស្រ្តលើកដំបូង ដែលអ្នកគាំទ្រមិនទៅណាឡើយ ពោលគឺស្រែករាំក្រោមដំណក់ទឹកភ្លៀងជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀងជួរមុខក្នុងស្រុកជាច្រើនរូបទៀត ដូចជា កញ្ញា មាស សុខសោភា ពូឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន គឺអាយដល លឹម តិចម៉េង ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។ បន្ថែមពីនេះក៏មានការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ដើម្បីបន្តបទពិសោធន៍រាំសប្បាយរហូតដល់ចប់កម្មវិធីផងដែរ។


អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា៖

យើងដឹងថាអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលរួមមាន Vattanac Premium Beer, Dragon Premium Dark Beer, Krud Pilsner Beer ក៏ដូចជា ភេសជ្ជៈប៉ូវកំលាំងគ្រុឌ មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតន្ត្រី ទាំងចម្រៀងជាតិ និងអន្តរជាតិ។ អាស្រ័យហេតុនេះទើបយើងខិតខំបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រីជាច្រើនកន្លងមកមានដូចជា Krud Idol Concert, និងតន្រ្តីទេសចរណ៍តាមបណ្តាខេត្ត Krud Idol Tour Concert ទូទាំងប្រទេសកម្ពុជា ដោយផ្តល់នូវភាពសប្បាយរីករាយ និងការចាប់រង្វាន់ជាច្រើន។ ដូចតាមការសន្យាយើងបាននាំយកមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ចូលរួមសម្តែងដោយតារាចម្រៀងអន្តរជាតិ CL ដែលជាព្រឹត្តិការណ៍ប្រត្តិសាស្រ្តមួយ និងការចងចាំដ៏ល្អរបស់យើងទាំងអស់គ្នា៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]